ព័ត៌មានជាតិ
ដើមអង្កាញ់ដាំក្នុងរបងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រកចំណូលមិនក្រោម ៥ ម៉ឺនរៀលជាប្រចាំរាល់ថ្ងៃ
ត្រឹមម៉ោង ៩ ព្រឹក ស្ត្រីចំណាស់ម្នាក់អាចប្រមូលត្រួយអង្កាញ់បានចន្លោះពី ១០០ ដល់ ១ ៥០០ ដុំ សម្រាប់លក់បន្តឲ្យម៉ូយ យកទៅលក់លើទីផ្សារនានា ដោយក្នុង ១ ដុំបោះឲ្យម៉ូយក្នុងតម្លៃ ៥០០ រៀល បើគិតជាថវិកាស្ត្រីរូបនេះអាចរកបានចន្លោះពី ៥ មុឺនរៀលទៅជាង ៦ មុឺនរៀលក្នុងមួយថ្ងៃៗ ខណះដើមអង្កាញ់ជាប្រភពចំណូលស្រ្តីរូបនេះលូតលាស់ជាបន្តបន្ទាប់និងប្រមូលផលបានជាប្រចាំរាល់ថ្ងៃ។
ក្នុងសកម្មភាពកំពុងប្រមូលផលត្រួយអង្កាញ់សម្រាប់លក់ឲ្យម៉ូយ អ្នកស្រី វណ្ណ ថា វ័យ ៧៨ ឆ្នាំ រស់នៅក្នុងភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា រាល់ព្រឹកអ្នកស្រីដើរប្រមូលត្រួយអង្កាញ់សម្រាប់លើកឲ្យម៉ូយលក់បន្តនៅតាមទីផ្សារនានា ហើយអ្នកស្រីអាចរកចំណូលបានជាប្រចាំ យ៉ាងហោចក៏បាន ៥ មុឺនរៀលទៅជាង ៦ មុឺនរៀលក្នុង ១ ថ្ងៃ។

ស្ត្រីវ័យ ៧៨ ឆ្នាំរូបនេះបន្តថា ដើមអង្កាញ់អ្នកស្រីដាំជុំវិញរបងដីលំនៅដ្ឋានមានចំនួនជាង ១០ ដើម ហើយការលូតលាស់ត្រួយជាបន្តបន្ទាប់។ ការដាំដើមអង្កាញ់នេះឆាប់លូតលាស់លឿនណាស់ ហើយក៏មិនសូវមានអ្នកផ្សេងចាប់អារម្មដាំដែរ ខណះអ្នកស្រីថា ត្រួយអង្កាញ់នៅតែពេញនិយមរបស់មនុស្សវ័យចំណាស់ៗយកទៅផ្សំធ្វើជាបន្លែយ៉ាងមានរសជាតិឆ្ងាញ់ និងបានជំនួយដល់សុខភាពយ៉ាងប្រសើផងដែរ។
បើតាមអ្នកស្រី វ័ណ្ណថា ត្រួយអង្កាញ់បើទោះមានអ្នកចង់បរិភោគ ក៏រកទិញនៅលើទីផ្សារក្នុងក្រុងកម្រមានណាស់ ព្រោះម៉ូយដែលមកទិញពីអ្នកស្រី គឺសម្រាប់លក់លើទីផ្សារក្នុងស្រុកជនបទប៉ុណ្ណោះ ហើយក្នុងត្រួយ ១ ដុំដែលអ្នកស្រីលក់បន្តក្នុងតម្លៃ ៥០០ រៀល គឺម៉ូយលក់បន្តបាន ១ ដុំ ១ ០០០ រៀល គឺចំណេញពាក់កណ្តាល។

អ្នកស្រីបន្តថា “បើយើងមានវ័យចំណាស់ហើយ បែរជាមិនធ្វើអ្វីសោះនោះ កុំថាត្រឹមរកចំណូលមិនបាន សូម្បីជម្ងឺឈឺថ្កាត់ក៏មានកើតឡើងច្រើនដែរ។ យើងមានដីហើយទោះដាំបានតិចតួចក្នុង១ថ្ងៃៗ ក៏គង់តែហុចផល ពេលនោះយើងអាចរកចំណូល បានសម្រាប់ខ្លួនយើងជាមនុស្សចាស់ កុំរំពឹងលើតែកូនពេក សម្រាប់ខ្ញុំពេលខ្លះខ្ញុំជួយដល់កូនដែលខ្វះខាតវិញផង”។
អ្នកស្រីបញ្ជាក់ថា ដរាបនៅមានកម្លាំង អ្នកស្រីនៅតែបន្តដាំដើមអង្កាញ់បន្តទៀត ព្រោះតែអ្នកនៅតាមជនបទនេះ មិនដែលដាំនោះទេ ហើយក៏មិនស្មានថា ត្រួយរបស់វាអាចរកចំណូលបានយ៉ាងស្រួលបែបនេះសោះ ហើយដល់រដូវធ្លាក់ភ្លៀង អ្នកស្រីនឹងប្រមូលផលឲ្យកូនដឹកចូលទីផ្សារក្នុងខេត្ត អាចបង្កើតចំណូលបានច្រើនជាងនេះ៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី