ចរាចរណ៍
ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល
រថយន្តដឹកមាន់ ០១ គ្រឿង ចាប់ហ្វ្រាំងមិនស៊ី ជ្រុលបុករថយន្តហាយឡែនឌ័រ ០១ គ្រឿង បណ្តាលឲ្យក្រឡាប់ពីលើកៀបជាប់មនុស្ស ០៤ នាក់ រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹក ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ ០៦ អា ចន្លោះស្ពានលេខ ១២-១៣ ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តធុនធំ បានឲ្យដឹងថា គាត់បានបើករថយន្តធុនធំ ដឹកមាន់ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2234 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែចាប់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AL-9064 ពីក្រោយ ចំហៀងខាងឆ្វេង ដែលបើកទិសដៅស្របគ្នា បណ្តាលឲ្យក្រឡាប់រថយន្តធុនធំសង្កត់ពីលើរថយន្តហាយឡែនឌ័រ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកៀបមនុស្សជាប់ក្នុងរថយន្តរងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗ ភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ដោយសាររថយន្តហាយឡែនឌ័រ ខូចខាតមួយកំណាត់ក្រោយខ្លាំង ក៏សម្រេចទាក់ទងសមត្ថកិច្ចមកកាន់កន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដើម្បីវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


