Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតិចិន លោក ស៊ី ជីនពីង ទៅវៀតណាម​ ថា​ដើម្បីបង្ខូចអាមេរិក ខណៈលោក ស៊ី បាន​ជំរុញ​ឱ្យវៀតណាមរួមគ្នាពង្រឹងពាណិជ្ជកម្មសេរី។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់លោក ត្រាំ​ យ៉ាងដូច្នេះ ធ្វើឡើងខណៈភាពតានតឹង​សង្រ្គាមពាណិជ្ជកម្មនៅតែបន្ត​កើនឡើងក្រោម​ផែនការពន្ធគយរបស់លោក ខណៈនៅសប្ដាហ៍នេះ លោក ស៊ី លោក ស៊ី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច​នៅអាស៊ីអាគ្នេយ៍ រួមមាន​​វៀតណាម ម៉ាឡេស៊ី និង​កម្ពុជា ក្រោម​គោលបំណងពង្រឹង​ទំនាក់ទំនង​ក្នុងតំបន់ចំពេលមាន​ការគំរាម​កំហែងផ្នែកសេដ្ឋកិច្ចពីគោលនយោបាយរបស់សហរដ្ឋអាមេរិក​។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី នៅថ្ងៃចន្ទ បានអំពាវនាវឱ្យប្រទេសរបស់លោក​ និងវៀតណាម «ប្រឆាំងនឹងការសម្លុតជាឯកតោភាគី និងរក្សាស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោក»។

ប៉ុន្មានម៉ោងក្រោយមក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា កិច្ចពិភាក្សារបស់លោក ស៊ី ជាមួយ​វៀតណាម មានគោលបំណងបង្កផល​ប៉ះពាល់ដល់សហរដ្ឋអាមេរិក។

លោក​ ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖​ «ខ្ញុំមិនបន្ទោសចិន ខ្ញុំមិនបន្ទោសវៀតណាមនោះទេ។ ខ្ញុំដឹងថាពួកគេ​ជួបគ្នាថ្ងៃនេះ ហើយវាពិតជាអស្ចារ្យណាស់»។ លោកបន្តថា៖ «នោះជាកិច្ចប្រជុំដ៏គួរឱ្យស្រឡាញ់…ដូចជាការព្យាយាមរកវិធី ថា ‘តើយើងធ្វើយ៉ាងណា ដើម្បីបង្ខូចសហរដ្ឋអាមេរិក’»។

គួរគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចថ្ងៃចន្ទ និងអង្គាររបស់ លោក ស៊ី ប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤៥ រួមទាំងលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិមិត្ត ការល្បាតដែនសមុទ្ររួមគ្នា និងការអភិវឌ្ឍផ្លូវដែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម