កីឡា
វ័យទើប៩ឆ្នាំ ឈាវ បូរិន្ទ ឈ្នះជើងឯក អុកចត្រង្គ សម្រេចបំណងយកលុយបង់ថ្លៃសាលារៀន
កីឡាករអុកចត្រង្គវ័យក្មេង ឈាវ បូរិន្ទ បានសម្រេចបំណងខ្លួនក្នុងការឈ្នះជើងឯកពីការប្រកួតអុកចត្រង្គនៅអង្គរសង្ក្រាន្តខេត្តសៀមរាបដើម្បីយកប្រាក់រង្វាន់ទៅបង់ថ្លៃសាលារៀនរបស់ខ្លួន ខណៈរូបគេពិតជាធ្វើបានល្អជាប់ចំណាត់ថ្នាក់លេខ១ មែនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

កីឡាករ ឈាវ បូរិន្ទ
លោក ឈាវ បូរ៉ា ដែលជាឪពុករបស់ក្មេងប្រុស ឈាវ បូរិន្ទ បានឲ្យដឹងថា មុនការប្រកួតកូនប្រុសរបស់លោកបានប្រាប់មកលោកពីការប្ដេជ្ញាចិត្តក្នុងការប្រកួតនៅអង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ធ្វើយ៉ាងណាទទួលបានជើងឯកដើម្បីទទួលបានប្រាក់រង្វាន់សម្រាប់បង់ថ្លៃសាលារៀនរបស់ខ្លួន។
លោកពិតជារំភើបសប្បាយរីករាយជាខ្លាំងនៅពេលកូនប្រុសធ្វើបានដូចក្ដីបំណង។ លោកស្ទើរមិនចង់ជឿថា កូនអាចធ្វើបានល្អហួសពីអ្វីដែលលោកគិតទៅទៀត។ កូនប្រុសរបស់លោកទើបលេងកីឡាអុកចត្រង្គបានរយៈពេល២ឆ្នាំប៉ុណ្ណោះ ស្របពេលនេះជាការប្រកួតដំបូងរបស់គេផង និងជាកីឡាករវ័យក្មេងជាងគេបង្អស់ទៅទៀតក្នុងការប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

រូបភាពផេកអង្គរសង្ក្រាន្ត
បញ្ជាក់ដែរថា កុមារា ឈាវ បូរិន្ទ ជាកូនប្រុសរបស់កីឡាករ ឈាវ បូរ៉ា ដែលជាជើងខ្លាំងផ្នែកកីឡាអុកចត្រង្គមួយរូបនៅកម្ពុជា។ ចំណែកកូនប្រុសរបស់លោកទើបអាយុ ៩ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាអុកចត្រង្គ អាយុ ១២ឆ្នាំចុះក្រោម។ រូបគេប្រកួតឈ្នះ ៤ប្រកួតនៅវគ្គជម្រុះឯភ្នំពេញ និងឈ្នះ៤ប្រកួតទៀតនៅអង្គរសង្ក្រាន្ត។ ប្រាក់រង្វាន់ដែល បូរិន្ទ ទទួលបានពីសម្ដេចធិបតី ៤លានរៀល ប្រាក់រង្វាន់ជយលាភី ២លានរៀល និងសប្បុរសជន ៦០០ដុល្លារទៀត។ បច្ចុប្បន្នរូបគេកំពុងសិក្សាថ្នាក់ទី៣នៅសាលារៀនឯកជនមួយកន្លែង៕



រូបភាពផេកអង្គរសង្ក្រាន្ត
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


