Connect with us

កីឡា

សុទ្ធ​តែ​ជើង​ខ្លាំង​ប៉ះ​គ្នា​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ស្តេច​អុកអង្គរ​សង្គ្រាន្ត​

បានផុស

នៅ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដ៏​ស្វិតស្វាញ​ពេញ​មួយ​ថ្ងៃ​មក ពេល​នេះ​រក​ឃើញ​ជើង​ខ្លាំង​៤​រូប​នៃ​ការ​ប្រកួត​ស្វែក​រក​ស្តេច​អុក​​ប្រចាំព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត​ប្រចាំ​ឆ្នាំ​២០២៣​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​នេះ  កីឡាករ ហេង សៅឌី ​ស្តេច​អុក​​ឆ្នាំ​២០១៨ ទទួល​បាន​ចំណាត់​ងថ្នាក់លេខ​១ និង​កីឡាករ សុខ លឹមហេង ទទួល​បាន​ចំណាត់​ថ្នាក់លេខ​២​សម្រាប់​ពូល A។

ចំពោះ​ពូល B កីឡាករ លឹម ផល្លា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ និង​កីឡាករ ឈាវ បូរ៉ា ស្តេច​អុក​ឆ្នាំ​២០១៤ និង​២០១៥ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ កីឡាករ​ទាំង​៤​នាក់​ខាង​លើ​ជា​អ្នក​ទទួល​បាន​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មេសា ចាប់​ពី​វេលា​ម៉ោង​៨​ព្រឹក​ទៅ ដែល​ ឈាវ បូរ៉ា ប៉ះ​កីឡាករ ហេង សៅឌី ខណៈ​ លឹម សុខហេង ប៉ះ​ លឹម ផល្លា។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម