កីឡា
អបអរសាទរ! សុខ លឹមហេង ក្លាយជាស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០២៣
កីឡាករ សុខ លឹមហេង បានក្លាយជាជើងឯកអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះកីឡាករ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី១៦ ខែមេសានេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពិតជាស្វិតស្វាញខ្លាំងមែនទែនដែលត្រូវចំណាយពេលវេលារាប់ម៉ោងទើបរកឃើញជយលភី។ ដូច្នេះ សុខ លឹមហេង បានក្លាយជាស្តេចអុកអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ខណៈកីឡាករ ឈាវ បូរ៉ា ជាស្តេចអុកកាលពីឆ្នាំ២០១៤ និង ២០១៥ បានចំណាត់ថ្នាក់លេខ២។
កីឡាករ ហេង សៅឌី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះកីឡាករ លឹម ផល្លា ដែលទទួលបានចំណាត់ថ្នាក់លេខ៤។
កីឡាករទាំង៤រូបខាងលើនេះសុទ្ធតែជាជម្រើសជាតិកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ជយលាភី
- លេខ១ សុខ លឹមហេង ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ២០លានរៀល និង១០លានរៀលពីគណៈកម្មការអង្គរសង្ក្រាន្ត។
- លេខ២ ឈាវ បូរ៉ា ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ១២លានរៀល និង៦លានរៀលពីគណៈកម្មការអង្គរសង្ក្រាន្ត។
- លេខ៣ ហេង សៅឌី ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ៨លានរៀល និង៤លានរៀលពីគណៈកម្មការអង្គរសង្ក្រាន្ត។
- លេខ៤ លឹម ផល្លា ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ៤លានរៀល និង៨០ម៉ឺនរៀលពីគណៈកម្មការអង្គរសង្ក្រាន្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


