Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសិក្ខាសាលាពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំសិក្ខាសាលា ស្តីពី “បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ” នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានវាគ្មិនជំនាញជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ធ្វើឡើងក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីវាគ្មិនជំនាញ ៤រូប ទៀតដូចជា លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក នឹងធ្វើបទបង្ហាញពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ។ បន្ថែមពីនេះ មានវត្តមានរបស់ លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ ដែលធ្វើបទបង្ហាញលើប្រធានបទ NextSpell : A Machine Learning Model for Khmer Spellchecking។

រីឯ វាគ្មិន ២រូបទៀត មាន បណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ធ្វើបទបង្ហាញពី ការពិនិត្យអក្ខរាវិរុទ្ធខ្មែរ៖ បទពិសោធ បញ្ហាប្រឈម និងជំហានបន្ទាប់។ វាគ្មិន ចុងក្រោយ គឺ លោក សុខ មករា នាយកប្រតិបត្តិអង្គការភាសាវិទ្យាកម្ពុជា ដែលនឹងធ្វើបទបង្ហាញពី បញ្ហាពាក់ព័ន្ធនឹងការរៀបចំកម្មវិធីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម