ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំសិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៉ិនកូដអក្សរខ្មែរ» នៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងសិក្ខាសាលានេះ បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងថា ក្នុងសម័យបច្ចុប្បន្ន ការអភិរក្ស និងការអភិវឌ្ឍភាសាជាតិពិតជាមានសារៈសំខាន់ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ ជាមួយគ្នានេះ ការធ្វើឌីជីថលលូបនីយកម្មភាសា និងប្រព្រឹត្តកម្មភាសាធម្មជាតិគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិរក្ស និងការអភិវឌ្ឍភាសាជាតិឱ្យបានសមស្របទៅនឹងយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
លោកបណ្ឌិត បញ្ជាក់ទៀតថា ភាសាខ្មែរនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយពេញលេញរួចនៅឡើយ ក្នុងនោះ បញ្ហាអ៉ិនកូដអក្សរខ្មែរនៅតែជាបញ្ហាមួយ ដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។ ត្រង់ចំណុចនេះ លោកបណ្ឌិតលើកឡើងថា កន្លងមក មានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិមួយចំនួន បានខិតខំដោះស្រាយបញ្ហានេះ ព្រោះអ៉ិនកូដអក្សរខ្មែរផ្តល់ផលប្រយោជន៍ជាច្រើនចំពោះការប្រើប្រាស់ក្នុងសម័យឌីជីថល។ ទោះជាយ៉ាងណា លោកបណ្ឌិត ហ៊ាន សុខុម អះអាងថា ការខិតខំដោះស្រាយនៅតែជួបឧបសគ្គមួយចំនួន ដូចជាពាក្យខ្មែរអាចវាតបានជាលំដាប់ Unicode ខុសៗគ្នា ប៉ុន្តែមើលទៅដូចគ្នា ធ្វើឱ្យស្វែងរកលទ្ធផលមិនឃើញជាដើម។

សម្រាប់សិក្ខាសាលាដែលក្រុមប្រឹក្សាជាតិភាសាខ្មែររៀបចំនាពេលនេះ បណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា គឺជាឱកាសដ៏ប្រសើរមួយ ព្រមទាំងបានអញ្ជើញវាគ្មិនដែលជាអ្នកឯកទេសក្នុងវិស័យនេះមកធ្វើបទបង្ហាញលទ្ធផលនៃការស្រាវជ្រាវអស់រយៈពេលច្រើនឆ្នាំកន្លងមក។ លោកបណ្ឌិតថា លទ្ធផលនេះគឺជាជំហានដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាដែលកើតមានកន្លងមក ព្រមទាំងសម្រាប់ដំណើរឌីជីថលលូបនីយកម្មភាសាខ្មែរតទៅថ្ងៃអនាគត។ លោកបណ្ឌិត សង្ឃឹមថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីបោះជំហានទៅមុខកាន់តែល្អប្រសើរឱ្យដល់គោលដៅ៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


