ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់បញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីសិក្សារបស់ខ្លួន
ប្រទេសវៀតណាម បានប្រកាសពីការដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដោយចាប់អនុវត្តពីឆ្នាំ២០២៨ទៅ។ នេះបើតាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម Nguyen Kim Son បានឲ្យដឹងថា កម្មវិធីសិក្សាភាសាបរទេសនេះ គឺជាផ្នែកនៃគម្រោងសិក្សារបស់វៀតណាម ដែលប្រកាសកាលពីសប្តាហ៍មុន។
កម្មវិធីនេះនឹងចាប់អនុវត្តពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣៥ ក្នុងគោលបំណងរឹតចំណងមិត្តភាពនិងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងវៀតណាមជាមួយប្រទេសជិតខាង។
យ៉ាងណា មិនមែនមានត្រឹមតែភាសាខ្មែរទេ ភាសាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដទៃទៀត ក៏ត្រូវដាក់បញ្ចូលដែរ ដូចជាឡាវ ថៃនិងឥណ្ឌូណេស៊ីជាដើម។

ក្នុងគម្រោង ភាសាឡាវនឹងបង្រៀនដល់សិស្សវៀតណាមមុនគេ ពោលគឺចាប់ឆ្នាំ២០២៦ទៅ ខណៈភាសាខ្មែរ នឹងចាប់បង្រៀនក្នុងឆ្នាំ២០២៨ ចំណែកភាសាថៃនិងឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០៣០។
ទោះបែបនេះ ជំហានដំបូង វៀតណាមនឹងបង្រៀនភាសានៅតាមសាលាក្នុងខេត្ត ជាប់ព្រំដែនរបស់ប្រទេសនីមួយៗសិន រួចទើបពង្រីកទៅតំបន់ផ្សេងៗ។
សូមជម្រាបថា បច្ចុប្បន្ននេះភាសាបរទេសដែលសិស្សសាលាវៀតណាមមានសិទ្ធជ្រើសរើសរៀន មានដូចជាភាសាអង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់ ជប៉ុននិងកូរ៉េ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម នឹងដោះលែងអ្នកទោសជិត១ម៉ឺន៤ពាន់នាក់ នៅមុនថ្ងៃបុណ្យជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


