កីឡា
ទីបំផុត Arnold ប្រកាសចាកចេញពី Liverpool ដោយអាចចូលរួម Real Madrid ឆាប់ៗ
នាថ្ងៃ ចន្ទ ទី ៥ ខែ ឧសភា នេះ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold បានប្រកាសអំពីការចាកចេញពី Liverpool ជាផ្លូវការ។

ទាក់ទងនឹងការចាកចេញនេះ ខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំបានប្រកាសនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖ «នេះជាការសម្រេចចិត្តដ៏ពិបាកបំផុតដែលខ្ញុំមិនធ្លាប់ឆ្លងកាត់កន្លងមកនៅក្នុងជីវិតរបស់ខ្ញុំ។… ក្លិបនេះគឺជាជីវិតរបស់ខ្ញុំទាំងមូល ជាពិភពលោករបស់ខ្ញុំរយៈពេល ២០ ឆ្នាំ។ ចាប់តាំងពីយុវជនរហូតមកដល់ពេលនេះ ការគាំទ្រ និងសេចក្តីស្រឡាញ់ ដែលខ្ញុំទទួលបានពីមនុស្សគ្រប់គ្នាទាំងនៅក្នុង និងក្រៅក្លិប វាតែងតែដក់ជាប់នៅក្នុងចិត្តខ្ញុំជារៀងរហូត។ ខ្ញុំនឹងនៅតែជំពាក់អ្នកទាំងអស់គ្នាជារៀងរហូត» ។
Arnold បានបន្តទៀតថា៖ «ប៉ុន្តែ ខ្ញុំមិនអាចដឹងពីអ្វីដែលកើតឡើងទៅមុខទៀតឡើយ ហើយការសម្រេចចិត្តនេះ វាកើតឡើង ដោយសារខ្ញុំចង់ទទួលយកការប្រកួតប្រជែងថ្មី។ ដោយសេចក្តីស្មោះចេញពីបេះដូង ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា គ្រូបង្វឹក អ្នកគ្រប់គ្រង មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រដ៏អស្ចារ្យ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្លិបនេះ គឺនឹងមិនអាចបញ្ចប់ឡើយ»។
ក្រោយរួមរស់នៅទឹកដី Anfield រយៈពេល ២០ ឆ្នាំ គឺ Arnold នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា រូបគេនឹងចុះកុងត្រាជាមួយក្រុមអធិរាជស Real Madrid ក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


