Connect with us

សន្តិសុខសង្គម

ផឹកស៊ីចាក់បាសឌឺដងគ្នា បង្កជាជម្លោះ ក្លាយជាហិង្សា ផ្អើលសមត្ថកិច្ចចុះឃាត់

បានផុស

នៅ

មនុស្ស​ចំនួន ២ ក្រុម មក​ផឹកស៊ី​ក្បែរ​គ្នា ដោយ​បាន​ចាក់​បាស​ឮ​ដូចគ្នា ហើយ​ផ្លែផ្កា​ឌឺដង​គ្នា បង្ក​ជា​ជម្លោះ​ពាក្យសម្ដី​ឈាន​ដល់​ហិង្សា​គប់​គ្នា​ទៅវិញទៅមក រង​របួស​ស្នាម ផ្អើល​សមត្ថកិច្ច​ទាំង​កណ្ដាល​អធ្រាត្រ​ចុះ​ឃាត់​ទៅ​សួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិត​នៅ​ផ្លូវ​បេតុង​ថ្មី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា គេ​បាន​ឃើញ​មនុស្ស​ចំនួន ២ ក្រុម អង្គុយ​ផឹកស៊ី​នៅ​ទីតាំង​ផ្សេងគ្នា និង​ក្បែរ​គ្នា ដោយ ១ ក្រុម ស្ថិត​នៅ​ហាង​លក់​បុក​ល្ហុង និង ១ ក្រុម​ទៀត ជាង​ជួស​ជុល​ម៉ូតូ ដោយ​ភាគី​ទាំងសងខាង​បាន​អង្គុយ​ផឹកស៊ី​ចាក់​បាស​ស្តាប់​ចម្រៀង​ឮៗ ទៅវិញទៅមក។

ប្រភព​ដដែល​បាន​បន្ត​ថា ជម្លោះ​នេះ​បាន​កើតឡើង​ឮ​ដំបូង​មិន​ទាន់​ឈាន​ដល់​ហិង្សា​នោះ​ទេ ប៉ុន្តែ​បន្ទាប់ពី​ភាគី​ផ្ទះ​លក់​បុក​ល្ហុង​មាន​សមាជិក​ក្រុម​ក្មេង​ស្ទាវៗ មក​អង្គុយលេង​បន្ថែម​ទៀត ក៏​បង្កើត​ឡើង​ជា​ការ​បោះ​សម្ដី​ផ្លែផ្កា​ម្តង​ទៀត ឈាន​ដល់​ការ​ប្រើ​ហិង្សា ទាញ​មួក​ការពារ និង​កៅអី តុ គប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ជាង​ម៉ូតូ​ម្នាក់ រង​របួស​បែក​ចិញ្ចើម ទើប​មាន​អ្នករាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ត្រួត​ពិនិត្យ​មើល។

ប្រភព​ដដែល​បាន​លួច​ខ្សឹប​ថា ផ្ទះ​លក់​បុក​ល្ហុង និង​ផ្ទះ​ជួសជុល​ម៉ូតូ ធ្លាប់​ប៉ះទង្គិច​ពាក្យសម្ដី​ពីមុន​ម្តង​រួច​ហើយ ទើប​នៅ​យប់​កើតហេតុ​នេះ​បង្ក​ហិង្សា​តែម្ដង។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ភាគី​ទាំងសងខាង​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១៨ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk 

Sokha Hotels

ព័ត៌មានពេញនិយម