Connect with us

ព័ត៌មានជាតិ

កងទ័ពកម្ពុជា ចិន និងឡាវ ត្រូវបានអញ្ជើញឱ្យចូលរួមព្យុហយាត្រាក្នុងពិធីរំលឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម

បានផុស

នៅ

តបតាមការអញ្ជើញរបស់ភាគីវៀតណាម កងទ័ពកម្ពុជា នឹងចូលរួមធ្វើក្បួនព្យុហយាត្រារួមគ្នាជាមួយកងទ័ពមក​ពី​ប្រទេស​ចិន និងឡាវ ក្នុងថ្ងៃរំលឹកខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងចូលរួមរបស់កងទ័ពកម្ពុជាក្នុងព្យុហយាត្រានេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា គឺជានាយទាហានរងនៃកងរាជអាវុធហត្ថ តាមការប្រគល់ភារកិច្ចពីក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី ផែនកងទ័ពដែលជាកម្លាំងកងរាជអាវុធហត្ថនេះ មានចំនួន១១៩នាក់ ដើម្បីចូលរួមព្យុហយាត្រា ដោយបានហាត់សមសម្រាប់ពិធីផ្លូវការនាថ្ងៃទី៣០ ខែមេសាស្អែកនេះ។ វត្តមានចូលរួមរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងពិធីរំលឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមនេះ គឺតាមការស្នើសុំរបស់ភាគីវៀតណាម ហើយនេះក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រាប់កម្ពុជាថ្មី ដូច្នេះ។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ – ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាខួប៥០ឆ្នាំគត់ដែលវៀតណាមបានវាយរំដោះបានភាគខាងត្បូងប្រទេស ហើយបង្រួបបង្រួមទៅជាប្រទេសវៀតណាមតែមួយ លែងមានវៀតណាមខាងជើង និងវៀតណាមខាងត្បូងទៀតហើយ។ នៅខួប៥០ឆ្នាំនេះ វៀតណាម នឹងរៀបចំប្រារព្ធក្នុងទ្រង់ទ្រាយធំ ដោយបានអញ្ជើញថ្នាក់ដឹកនាំប្រទេសនានា រួមទាំងកម្ពុជាផងដែរ ពោលគឺតបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរទិវាជាតិនេះនៅទីក្រុងហូជីមិញ។

អ្វីដែលជាការកត់សម្គាល់ គឺជោគជ័យរបស់វៀតណាមក្នុងការបង្រួបបង្រួមឱ្យទៅជាប្រទេសតែមួយ ដែលមកដល់ពេលនេះមានរយៈពេល៥០ឆ្នាំមកហើយនោះ គឺមានការរួមចំណែកជួយពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានអះអាងថា ការប្រារព្ធពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្រដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិ រួមទាំងប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូតវៀតណាម គូសបញ្ជាក់ថា ការគាំទ្រ ជំនួយ និងការលះបង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា បានជួយកងទ័ព និងប្រជាជនវៀតណាមសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ៤ នាទីutes មុន

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រកាសពីការផ្លាស់ប្តូរការសិក្សានៅប្រទេសកូរ៉េ ៤ខែ សម្រាប់និស្សិតឆ្នាំទី២ ដល់ទី៤

ព័ត៌មានជាតិ៩ នាទីutes មុន

សំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម ៤៥គ្រាប់ ត្រូវបានកម្ទេចដោយជោគជ័យ នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ២១ នាទីutes មុន

ខេត្តរតនគិរី អាចមានទឹកជំនន់យ៉ាងឆាប់រហ័ស ដោយសារភ្លៀងខ្លាំងលាយឡំផ្គររន្ទះ

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

លោក ត្រាំ ប្រាប់​អ៊ីស្រាអែល​កុំ​ទាន់​វាយ​អ៊ីរ៉ង់ ព្រោះ​កិច្ចព្រមព្រៀង​ជិត​សម្រេច​ហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ខ្ញុំមិនអស់ចិត្តថាហេតុអីទាហានយើងស្លាប់នៅកន្លែងហ្នឹង

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម