ព័ត៌មានជាតិ
លោក ឃឹម ប៊ុនឡែន៖ តម្រូវការទុរេនក្នុងស្រុកនៅមានទីផ្សារធម្មតា ខណៈការបើកទីផ្សារចិននឹងជំរុញតម្រូវការខ្ពស់
ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន លោក ឃឹម ប៊ុនឡែន បានឱ្យដឹងថា ពាក់ព័ន្ធទៅនិងទីផ្សារទុរេននាដើមរដូវប្រមូលផលនេះ ចំពោះតម្រូវការទុរេនក្នុងស្រុកមិនមានអ្វីប្រែប្រួលច្រើនទេ ប៉ុន្តែបើសិនអាចបើកទីផ្សារផ្ទាល់ទៅចិនតម្រូវការនឹងកើនឡើងខ្ពស់ ហើយតម្លៃសម្រាប់កសិករក៏នឹងល្អប្រសើរដូចគ្នាដែរ។

ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី២៩ ខែមេសា នេះ លោក ឃឹម ប៊ុនឡែន បានលើកឡើងថា នាដើមរដូវប្រមូលផលទុរេននេះ យើងឃើញថា ចំពោះតម្រូវការក្នុងស្រុកអាចនឹងមិនមានការកើនឡើង ឬប្រែប្រួលអ្វីច្រើនទេ ប៉ុន្តែយើងនៅរងចាំមើលតម្រូវការពីប្រទេសចិន ដែលជាទីផ្សារចុងក្រោយ។
ជាក់ស្តែង កន្លងមកមានការទាក់ទងពីភាគីនៅក្នុងការប្រមូលទិញទុរេនពីកម្ពុជា ប៉ុន្តែនីតិវិធីនាំចេញពីកម្ពុជាផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនហាក់មិនទាន់ច្បាស់លាស់ថាអាចនាំចេញទៅនៅពេលណានោះទេ បើទោះបីជាមានផែនការនាំចេញឆាប់ៗក៏ពិតមែន។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ក៏បានបង្ហើបឱ្យដឹងផងដែរទាក់ទងទៅនិងតម្លៃលក់រាយនៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ដោយតម្លៃទុរេន សម្រាប់ការប្រមូលផលនៅដើមរដូវនាឆ្នាំនេះលក់បានក្នុងតម្លៃ ២ ម៉ឺន ៥ ពាន់រៀល ទៅ ២ ម៉ឺន ៨ ពាន់រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមានការថយចុះជាងឆ្នាំមុន។
លោកថា តម្លៃទុរេនថយចុះនាឆ្នាំនេះ អាចបណ្ដាលមកពីឆ្នាំនេះទិន្នផលទុរេន មានការកើនឡើងជាងឆ្នាំមុន ហើយមួយវិញទៀតជីវភាពរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះជាងឆ្នាំមុន ដែលប្រជាពលរដ្ឋមួយចំនួនអាចចាយវាយតិចតួច។

មួយវិញទៀត នៅឆ្នាំនេះទិន្នផលទុរេនអាចមានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីជាមានការប្រឈមកត្តាអាកាសធាតុភ្លៀងច្រើនបង្កឱ្យទុរេនជ្រុះផ្កា ជ្រុះក្តឹបក៏ពិតមែនប៉ុន្តែទិន្នផលជារួមនៅតែល្អជាងឆ្នាំមុន។ ដោយឡែកចំពោះទុរេនដែលទើបនិងដាំដុះនាពេលថ្មីៗ នេះក៏ចាប់ផ្តើមឱ្យផលបណ្ដើរៗ ដូច្នេះបូកចូលគ្នាទៅវានឹងធ្វើឱ្យទិន្នផលទុរេនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនាមលោកដែលជាកសិករ ក៏ដូចជាអ្នកប្រកបមុខរបរនៅក្នុងវិស័យទុរេននេះ សូមរាជរដ្ឋាភិបាលមេត្តាជួយជំរុញនីតិវិធីនេះឱ្យបានកាន់តែលឿននៅក្នុងរដូវកាលប្រមូលផលនេះ ព្រោះនៅរយៈពេលប្រមាណជាង ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់រដូវកាលប្រមូលផលធំ ជាពិសេសពូជទុរេនមុនថងតែម្តង ដូច្នេះប្រសិនអាចបើកទីផ្សារផ្ទាល់ទៅកាន់ប្រទេសចិនមែននោះតម្រូវការច្បាស់ជាល្អប្រសើរ ហើយតម្លៃសម្រាប់ប្រជាកសិករក៏គួរសមផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


