ព័ត៌មានជាតិ
ទំពាំងព្រិចដល់រដូវសំបូរ មួយគីឡូអាចលក់បានតម្លៃ ៦ ពាន់រៀលតាមទីផ្សារសព្វថ្ងៃ
របររកទំពាំងព្រិច ជាមុខរបរមួយរបស់ប្រជាពលរដ្ឋ នៅតាមភូមិដាច់ស្រយាល ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដែលអាចរកប្រាក់ចំណូលប្រចាំថ្ងៃ ដោយលក់បានតម្លៃ ៦ ពាន់រៀល ក្នុង ១ គីឡូក្រាមទៅតាមទីផ្សារសព្វថ្ងៃ។
លោក ញឹក វឿន រស់នៅភូមិអញ្ចាញ និងជាអ្នកប្រមូលទិញទំពាំងព្រិចស្រស់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងជិៈម៉ូតូធ្វើដំណើរផ្លូវឆ្ងាយ ទៅទិញទំពាំងព្រិចស្រស់ពីប្រជាពលរដ្ឋផ្ទាល់ និងពីអ្នកលក់បន្តនៅភូមិឆ្ងាយៗ ដូចជា ភូមិប្អៀរ និងភូមិសណ្ដាយ ក្នុងឃុំថ្មី ស្រុកចិត្របុរី ជាដើម។


ក្នុងមួយថ្ងៃ លោកអាចប្រមូលទិញទំពាំងស្រស់បានចន្លោះពី ២០០ ទៅ ៥០០ គីឡូក្រាម ដោយក្នុង១គីឡូក្រាម តម្លៃ ៦ ពាន់រៀល។ ចំពោះតម្លៃទំពាំងស្រស់នេះវិញ គឺមានការប្រែប្រួលឡើងចុះទៅតាមរដូវទំពាំងសំបូរ ឬមិនសំបូរផងដែរ។
លោកបន្តថា រដូវនេះ ទំពាំងព្រិចដុះច្រើនជាងពេលណាទាំងអស់ ដោយសារព្រៃនៅតំបន់ខ្លះត្រូវភ្លើងឆេះ និងមានភ្លៀងធ្លាក់ជោគជាំ អំណោយផលដល់ការលូតលាស់នៃទំពាំង ក៏ដូចជារុក្ខជាតិផ្សេងៗ។

លោក ញឹក វឿន បានប្រាប់ពីវិធីការរៀបចំចំពោះទំពាំងព្រិចស្រស់ដែលទិញ ត្រូវយកមកកាត់ផ្នែកចាស់ៗចោល យកតែផ្នែកខ្ចីៗ រួចយកទៅដាក់ក្នុងឆ្នាំស្ងោរឲ្យឆ្អិន រួចហើយទុកឲ្យត្រជាក់ស្រង់ពីឆ្នាំងដាក់ក្នុងធុងស្នោវេចខ្ចប់ឲ្យបានត្រឹមត្រូវ ហើយយកលក់បន្តឲ្យម៉ូយដែលបានកម្មង់ទិញដូចជា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដោយទំពាំងស្ងោរឆ្អិន លក់ក្នុង ១គីឡូក្រាម តម្លៃចន្លោះពី ១ម៉ឺនរៀល ១ម៉ឺន២ពាន់រៀល។
បើតាមលោក ញឹក វឿន ទំពាំងព្រិច អាចយកទៅធ្វើម្ហូបជាច្រើនមុខ ដូចជា សម្លម្សៅ ឬសម្លល្វែ សម្លកកូរ ឬសម្លអង្កលីង សម្លផិកទំពាំង ឬសម្លខ្ទិៈ ខរ និងអាចយកទៅធ្វើជ្រក់ទំពាំងក៏បានដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


