ព័ត៌មានជាតិ
TAFTAC អំពាវនាវដល់សមាជិកខ្លួនត្រូវអនុវត្តឱ្យបានតឹងរឹងចំពោះការនាំចេញទៅកាន់ទីផ្សារអាម៉េរិក
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានធ្វើការណែនាំដល់បណ្តាម្ចាស់រោងចក្រត្រូវធ្វើការបញ្ជាក់ដើមកំណើតទំនិញ(OCL) សម្រាប់ការនាំ ចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

បើតាមសារណែនាំសម្រាប់សមាជិក ស្តីពី លក្ខខណ្ឌតម្រូវក្នុងការទទួលបានលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំ ចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែឧសភា ដោយយោងតាមប្រកាសអន្តរក្រសួងលេខ៣៧៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រកាស របស់ក្រសួងពាណិជ្ជកម្មលេខ០៤៧ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីក្នុងការស្នើសុំនិងការចេញលិខិត អនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អស់និង/ឬអ្នកនាំចេញទំនិញមួយចំនួនត្រូវតម្រូវឱ្យមានលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ រោងចក្រពីក្រសួងពាណិជ្ជកម្ម។
TAFTAC ថានីតិវិធីសម្រាប់ការទទួលបាន OCL មានកំណត់នៅក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៤៧។ មិនមានការយកកម្រៃសេវាសាធារណៈសម្រាប់ការដាក់ពាក្យស្នើសុំOCLនេះទេ។ OCL ត្រូវភ្ជាប់ជាឯកសារមួយនៃឯកសារ តម្រូវសម្រាប់ការបំពេញនីតិវិធីគយសម្រាប់ការនាំចេញ។

«ទោះយ៉ាងណាក្តី សមាគមសូមធ្វើការណែនាំដល់សមាជិកទាំងអស់ថា មានតែទំនិញមួយចំនួនដែលមាននៅក្នុង ឧបសម្ព័ន្ធ១នៃប្រកាសលេខ០៤៧ប៉ុណ្ណោះ ស្ថិតនៅក្រោមបទប្បញ្ញត្តិថ្មីនេះ។ សម្រាប់ឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មុខទំនិញផលិតផលដែលតម្រូវឱ្យមានOCLមុនពេលនាំចេញ»។ នេះបើយោងតាម TAFTAC។
សម្រាប់ទំនិញមួយចំនួនដែលមាននៅក្នុង ឧបសម្ព័ន្ធ១នៃប្រកាសលេខ០៤៧រួមមាន ផលិតផលធ្វើដំណើរនិងកាបូបក្នុងជំពូក៤២នៃកូដប្រព័ន្ធសុខដុមនីយកម្មគយ; ផលិតផលប៉ាក់ក្រោមលេខកូដ HS Code ៥៨១០៩២ ក្រណាត់ក្រោមលេខកូដ HS Code ៥៩០១៩០ ផលិតផលវាយនភណ្ឌក្រោមលេខកូដ HS Code ៥៩១១៩០ និងក្រណាត់ដែលធ្វើពីរោមចៀម និងរោមសត្វ ក្រោមលេខកូដ HS Code ៦០០៦២១; និង cotton knitted or crocheted sweaters, pullovers, cardigans និងផលិតផលស្រដៀងក្រោមលេខកូដ HS Code ៦១១០២០។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ ៣៤១០ កើនឡើងប្រមាណ ១៩,៨៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានតម្លៃ ២៨៤៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនា ២០២៥ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ២,៤៣ ពាន់លានដុល្លារ ស្បែកជើង ៤៦១ លានដុល្លារ កើន ៣៣,៣%។ ចំណែកឯផលិតផលធ្វើដំណើរ និងកាបូបសម្រេចបាន ៥១៦ លានដុល្លារ កើនឡើង ១៥%៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


