សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៧,៦ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ចំនួន ៦,២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ៥,២៨ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១ ពាន់លានដុល្លារ កើនឡើង ១២ ភាគរយ និងស្បែកជើង ១ ពាន់លានដុល្លារ កើន ៣៣ ភាគរយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) មានប្រសាសន៍ថា ស្ថានភាពក្នុងវិសយកាត់ដេររបស់កម្ពុជានៅដំណើរការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាមេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមានការរអាក់រអួលនៅក្នុងវិស័យនេះដែរ។

លោក កាំង ម៉ូនីកា បន្ថែមថា៖ «បច្ចុប្បន្ន យើងមានសមតិកម្មច្រើន ហើយកត្តាដែលពាក់ព័ន្ធដែលយើងអត់ទាន់ច្បាស់ហ្នឹងក៏ច្រើនដែរ យើងពិបាកឈានទៅដល់វិនិច្ឆ័យចុងក្រោយថា យើងនឹងត្រូវជាយ៉ាងណា គ្រាន់តែថា យើងត្រូវត្រៀមខ្លួនជាមុន ហើយបន្តពង្រឹងនូវអ្វីដែលយើងអាចធ្វើបាន នៅក្នុងដែនសមត្ថភាពរបស់យើង ដូចជាបរិយកាសវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាទាំងមូលជាពិសេសសម្រាប់វិស័យរបស់យើង ដែលមានកត្តារួមផ្សំជាច្រើន មានទាំងថ្លៃអគ្គិសនី ថ្លៃភស្តុភារ គោលនយោបាយអគ្គិសនី ផលិតភាពកម្មករ សុទ្ធតែពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសយើង»។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ ក្រសួងពាណិជ្ជកម្មមានគោលនយោបាយធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មទំនិញ ពិពិធកម្មទីផ្សារបានន័យថា ពង្រីកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិពិធម្មទំនិញបានន័យថា ជំរុញឱ្យឧស្សាហកម្មក្នុងស្រុកផលិតទំនិញឱ្យបានសម្បូរបែបសម្រាប់ស្រូបទីផ្សារ។

លោក ប៉ែន សុជាតិ បន្ថែមថា៖ «ការចរចារ យើងមានលទ្ធភាពច្រើន ក្នុងការទទួលបានផលវិជ្ជមាន យើងមានគោលដៅច្បាស់លាស់ថាពន្ធកម្រិតណាដែលអាចទទួលយកបាន ហើយអាចសម្របសម្រួលបាន ដោយសារការធ្វើការជិតស្និទ្ធជាមួយសមាគមកាត់ដេរ ក៏ដូចជាអ្នកវិនិយោគ ហើយយើងក៏មានលទ្ធភាពក្នុងការពង្រីកវិស័យផ្សេងទៀត»៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


