សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត ១,៥ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ
កម្ពុជារកប្រាក់ចំណូលបានជិត ១,៥ ពាន់លានដុល្លារ (១៤៧០) ពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរនៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ៦,៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៦ ការនាំចេញសម្លៀកបំពាក់មានតម្លៃប្រមាណ ១ ពាន់លានដុល្លារ កើនឡើង ៦,៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, ស្បែកជើងមានតម្លៃ ១៩៦ លានដុល្លារ កើនឡើង ១៦,៨៨%, សម្ភារធ្វើដំណើរ មានតម្លៃ ១៨៨ លានដុល្លារ កើនជាង ១% និងវាយនភណ្ឌជិត ៧២ លានដុល្លារ កើន ៣៥,៥៨%។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) ប្រាប់កម្ពុជាថ្មីថា ការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌកើនឡើង ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។ មានរោងចក្រថ្មីៗជាច្រើនបានបើកដំណើរការក្នុងឆ្នាំ២០២៥ កន្លងទៅ។

ម្យ៉ាងទៀត ការកើនឡើងនូវតម្រូវការក្នុងទីផ្សារធំៗ និងការបង្វែនូវខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន សមត្ថភាពផ្គត់ផ្គង់របស់វៀតណាមបានដល់កម្រិត ខណៈប្រទេសមីយ៉ាន់ម៉ា (Myanmar) មិនមានស្ថិរភាពដោយហានិភ័យនយោបាយ ធ្វើឱ្យការនាំចេញវាយនភណ្ឌកម្ពុជាកើនឡើង។
វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើរតួនាំទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្ដល់ចំណូលដល់កម្ពុជាប្រមាណ ៥០% នៃការនាំចេញសរុបរបស់កម្ពុជាដែលមានទំហំជាង ៣១ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា អាមេរិកជាទីផ្សារធំមួយសម្រាប់ការនាំចេញ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជា។
លោក បែន សុវិជាតិ បានអះអាងថា កំណើននៃការនាំចេញរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការរក្សាបានទីផ្សារសំខាន់ៗ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ព្រមទាំង រក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។
គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ចំនួនរោងចក្រ សហគ្រាស ចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនឡើងដល់ ៤៦ ៦៤៩ សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


