ព័ត៌មានជាតិ
ទូតបារាំង វាយតម្លៃជាវិជ្ជមានចំពោះរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នៅថ្ងៃទី៥ ខែឧសភានេះ បានបង្ហាញការកត់សម្គាល់ជាវិជ្ជមានចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្ម ហើយក្នុងនោះ ទំនាក់ទំនងកម្ពុជា-បារាំង ក៏ត្រូវបានពង្រឹងថែមទៀត។

លើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាស្ថានទូតបារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានលើកឡើងពីការតាមដានដោយយកចិត្តទុកដាក់លើការដឹកនាំរបស់រដ្ឋាភិបាលថ្មីនេះ ដោយលោកមើលឃើញថា មានឆន្ទៈក្នុងការធ្វើកំណែទម្រង់បន្តពីរដ្ឋាភិបាលមុន។ ខណៈដែលស្ថានទូតបារាំង ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដារដ្ឋមន្ត្រីជាច្រើន។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីនេះ បើតាមលោកឯកអគ្គរដ្ឋទូត គឺបារាំង-កម្ពុជា បានផ្ដោតទៅលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌ ជាដើម ហើយប្រទេសយើងទាំងពីរ តែងរៀបចំកិច្ចពិភាក្សានយោបាយ ជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារំលឹកការប្រកាន់ខ្ជាប់រួមគ្នានូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង បានឈានដល់សន្ទុះថ្មីមួយ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់របសថ្នាក់ដឹកនាំកម្ពុជាជាបន្តបន្ទាប់ ជាអាទិ៍ ព្រះរាជទស្សនកិច្ចព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាពិសេសទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីស ក្រោយក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សកិច្ចកម្រិតខ្ពស់ ក៏នឹងបន្តកើតមាននៅខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងសន្និសីទលើកទី៣ ស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេស បារាំង។ ខណៈប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ក៏នឹងមានវត្តមាននៅកម្ពុជានាឆ្នាំ២០២៦ ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នេះបើតាមការបង្ហើបឱ្យដឹងដោយឯកអគ្គរដ្ឋទូតបារាំង៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


