សេដ្ឋកិច្ច
ការហូរចូលទុរេនតម្លៃថោកៗពីវៀតណាម នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក
តំណាងប្រជាកសិករដាំទុរេនបានសម្ដែងក្ដីបារម្ភពីការហូរចូលទុរេនពីប្រទេសវៀតណាម ធ្វើឱ្យប៉ះពាល់តម្លៃទីផ្សារទុរេនក្នុងស្រុក ខណៈអាជ្ញាធរបានបង្កើនវិធានការទប់ស្កាត់តឹងរ៉ឹង។ ពួកគេរំពឹងវិធានាការរបស់អាជ្ញាធរនឹងចូលរួមទប់ស្ងាត់ទុរេននាំចូលពីប្រទេសវៀតណាមដែលកំពុងជោរជន់ ដោយសារតែទីផ្សារចិនកាត់បន្ថយការនាំចូល។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្ហាញក្ដីបារម្ភចំពោះការហូរចូលទុរេនពីប្រទេសវៀតណាមមកកម្ពុជា ដែលកំពុងចាល់ ហើយតម្លៃធ្លាក់ចុះខ្លាំង នឹងប៉ះពាល់ដល់តម្លៃទីផ្សារទុរេននៅកម្ពុជា។
លោក ហេង ឆេងលីលើកឡើងថា៖ «ការនាំចូលមកតិច ឬច្រើន វាត្រូវតែប៉ះពាល់ ហើយបើតម្លៃកាន់តែទាបទៀត អាហ្នឹងវាប៉ះពាល់កាន់តែខ្លាំង។ ឧទាហរណ៍ថា តម្លៃយើងថ្លៃជាងគេ ៤ ដង គេលក់ឱ្យឈ្មួញខិលខូចដែលនាំចូលមកតម្លៃ ១ ដុល្លារ ហើយយើងចេញពីចម្ការ ៤ ដុល្លារ អញ្ចឹងធ្វើឱ្យឈ្មួញមួយចំនួនគាត់បន្លំ គាត់ទិញទុរេនហ្នឹងមក ហើយគាត់លក់ក្នុងតម្លៃខ្ពស់ទៅគាត់បានចំណេញច្រើន តែតាមពិតជាទុរេនក្លែងក្លាយសោះ»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់កម្ពុជាថ្មីថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមានសារធាតុគីមីលួចនាំចូលមក។
លោកថា ក្រសួងពាណិជ្ជកម្ម បានសហការជិតស្និទ្ធជាមួយអាជ្ញាធរគយ និងមន្ត្រីអនាម័យ និងភូតគាមអនាម័យ របស់ក្រសួងកសិកម្ម ក្នុងការត្រួតពិនិត្យរកមើលទំនិញដែលផ្ទុកសារធាតុគីមី។
លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យមានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពីព្រោះឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម តម្លៃទុរេនវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គបានធ្លាក់ចុះខ្លាំង មកនៅត្រឹម ៣៥ ០០០-៧០ ០០០ ដុង (១,៣៥-២,៦៩ដុល្លារ) ក្នុងមួយគីឡូក្រាមនៅចំពេលរដូវប្រមូលផល ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់ដែលធ្វើឱ្យចាល់នៅលើទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


