សន្តិសុខសង្គម
(មានវីដេអូ)ឃាត់ខ្លួនក្មេងទំនើង ១០ នាក់ ករណីហិង្សាដោយចេតនា ០២ ករណី
នគរបាលក្រុង សហការជាមួយកម្លាំងខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន ១០ នាក់ ដោយមានក្រុម YSK ហៅ (យើងស្រលាញ់គ្នា) និង ក្រុម Alien ហៅ (អេលៀន)។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា សមត្ថកិច្ចបានបើកការស្រាវជ្រាវរយៈពេល ០២ ថ្ងៃ បន្ទាប់ពីមានករណីហិង្សារហូតដល់ ០២ ករណី។ ក្នុងនោះ នគរបាលជំនាញ បានបើកការស្រាវជ្រាវ សហការជាមួយ អធិការដ្ឋានខណ្ឌដង្កោ បង្ក្រាបបានជនសង្ស័យរហូតដល់ ១០ នាក់ , ម៉ូតូ ០៦ គ្រឿង , ដាវ ០៣ ដើម , កាំបិតបុ័ងតោ ០២ ដើម និង កាំបិតផ្គាក់ ០១ ដើម។

លោកស្នងការរង បន្តថា ជនសង្ស័យទាំង ១០ នាក់នេះ បានប្រព្រឹត្តករណីហិង្សាដោយចេតនារហូតដល់ ០២ ករណី ដោយ ករណីទី ០១.នៅចំណុចផ្លូវថៃហ្គ័រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង ៤០ នាទីយប់ និង ករណីទី ០២.នៅចំណុចផ្លូវលេខ ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៣ និង ០៦ នាទីយប់។
ដោយឡែកជនសង្ស័យទាំង ១០ នាក់ រួមមាន ៖ ០១.ឈ្មោះ នី គីនីន ហៅ អានីន ភេទប្រុស អាយុ ១៨ ឆ្នាំ , ០២.ឈ្មោះ ចាន់ ថារទ្ធី ហៅ អារិទ្ធី ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៣.ឈ្មោះ គង់ ឧត្តម ហៅ អាដំ ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៤.ឈ្មោះ ជឹម សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៥.ឈ្មោះ ហ៊ង ម៉េងសាន ហៅ អាសាន ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៦.ឈ្មោះ កុសល វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៧.ឈ្មោះ ហ៊ុន ថូបូរ៉ា ហៅ អាយុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៨.ឈ្មោះ សេម មករា ហៅ អា មករា ភេទប្រុស អាយុ ១៧ ឆ្នាំ , ០៩.ឈ្មោះ ថៃ សីហា ភេទប្រុស អាយុ ១៧ ឆ្នាំ និង ១០.ឈ្មោះ ភឿន សុភានី ហៅ អាភី ភេទប្រុស អាយុ ១៧ ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ រដ្ឋា
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


