សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេស ០៨នាក់ ពាក់ព័ន្ធករណីល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ និងមិនមានលិខិតឆ្លងដែននៅអគារ The Peak
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះរដ្ឋបាលត្រួតពិនិត្យអគារ ក្នុងមូលដ្ឋាន រកឃើញជនបរទេស ០៨នាក់ ពាក់ព័ន្ធល្បែងភ្នាល់អនឡាញ និងគ្មានលិខិតឆ្លងដែន។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល ស្ថិតនៅក្នុងទីតាំងអគារ The Peak Tower 1 & 2 វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល អាជ្ញាធរត្រួតពិនិត្យតាមបន្ទប់ស្នាក់នៅគ្រប់ជាន់ រកឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៤៨៩នាក់ ស្រី៣០៩ នាក់ មាន ១៨សញ្ជាតិ។ ក្នុងនោះរកឃើញបទល្មើសចំនួន ០៣បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ស្រី ០១នាក់ មានលិខិតឆ្លងដែន ០៥នាក់ និងមិនមានលិខិតឆ្លងដែន ០៣នាក់ ។ ដោយដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃចំនួន ០២គ្រឿង, ស៊ីភីយូចំនួន ០៨គ្រឿង , ម៉ូនីទ័រចំនួន ១៥គ្រឿង, កុំព្យូទ័រ All in One ចំនួន ០៩គ្រឿង , ទូរស័ព្ទចំនួន ៤៤គ្រឿង ។


អាជ្ញាធរបានបញ្ជាក់ថា ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យយ៉ាងជាក់ច្បាស់ថា សម្ភារៈខាងលើបានរកឃើញ ពិតជាជាប់ពាក់ព័ន្ធ ករណីល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ។
ក្រោយបញ្ចប់ អាជ្ញាធរខណ្ឌចំការមន បានប្រគល់ជនបរទេសទាំងនោះ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


