សន្តិសុខសង្គម
ផាកពិន័យម្ចាស់ទីតាំង ១ កន្លែង ក្រោយត្រួតពិនិត្យជនបរទេស ៨៨ នាក់ រកឃើញស្នាក់នៅខុសច្បាប់ ២ នាក់ នៅសង្កាត់ទន្លេបាសាក់
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ធ្វើរដ្ឋបាលឆែកឆេរត្រួតពិនិត្យតាមទីតាំងអគារចំនួន ៣ ផ្សេងគ្នា ដោយរកឃើញជនបរទេសស្នាក់នៅស្របច្បាប់ ៨៦ នាក់ (ស្រី ៤៣ នាក់) និង ខុសច្បាប់ ២ នាក់។

ការចុះរដ្ឋបាលនេះបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក កៀង លក្ស័ អភិបាលខណ្ឌចំការមន បានឲ្យដឹងថា លោកដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងចំនួន ៣ ដោយមាននៅតាមផ្លូវសុធារស ភូមិ ១ , ផ្លូវសុធារស ភូមិ ៥ , ផ្លូវរដ្ឋសភា ភូមិ ១៤ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់ ជាលទ្ធផល ទីតាំងទាំង ៣ ខាងលើ មានអ្នកស្នាក់នៅសរុបចំនួន ៨៨ នាក់ (ស្រី ៤៣ នាក់) ដោយក្នុងនោះ ស្របច្បាប់ ៨៦ នាក់ និង ខុសច្បាប់ ២ នាក់ ប៉ុន្តែពុំមានរកឃើញសម្ភារៈពាក់ព័ន្ធសង្ស័យបម្រើការឲ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឫ សម្ភារបម្រើឲ្យការលេងល្បែងស៊ីសង នោះទេ។ ក្នុងនោះ អាជ្ញាធរ ក៏បានផាកពិន័យជាទឹកប្រាក់លើម្ចាស់ទីតាំងទៅតាមច្បាប់ចែងផងដែរ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


