Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នដូងកំពតមិនសូវសម្បូរ ស្របពេលតម្រូវការក្នុងខេត្តកើនឡើងខ្ពស់

បានផុស

នៅ

ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត លោក ចាន់ រិទ្ធិ បាន​ឱ្យ​«កម្ពុជា​ថ្មី​» បានឱ្យដឹង​ថា បច្ចុប្បន្ន​នេះ​ដូង​កំពត​មិន​សូវ​សម្បូរ​នោះ​ទេ ស្របពេលដែលតម្រូវ​ការ​កើន​ឡើង​ខ្ពស់ដោយសារខេត្តសម្បូរភ្ញៀវទេសចរ ដូច្នេះសម្រាប់​ដូង​ខ្ចី​ គឺ​មាន​ផ្គត់ផ្គង់​តែ​ក្នុង​ខេត្ត​ប៉ុណ្ណោះ មិន​បាន​នាំ​ចេញ​ទៅ​ខាង​ក្រៅ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ រិទ្ធិ បាន​លើក​ឡើង​ថា សព្វថ្ងៃ​នេះ​តម្រូវ​ការ​ដូង​នៅ​ក្នុង​ខេត្ត​ខ្ពស់ តែ​ដូង​មិន​សូវ​សម្បូរ​ច្រើន​ គឺ​មាន​តែ​សម្រាប់​លក់​ក្នុង​ខេត្ត និង​មាន​មួយ​ផ្នែក​នាំ​ចេញ​ទៅ​ភ្នំ​ពេញ អាច​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ១ ឡាន ឬ​ ២ ឡាន​ តាម​រយៈ​ការ​ចុះ​មក​ទិញ​ផ្ទាល់​នៅ​តាម​ចម្ការ​របស់​ប្រជា​កសិករ​។

លោក​បានបញ្ជាក់​ថា «តម្រូវ​ការ​ដូង​នៅ​ក្នុង​ខេត្ត​ខ្ពស់​ ក៏​ដោយ​សារ​ខេត្ត​សម្បូរ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត នៅ​តាម​ទីតាំង​ទេសចរណ៍​នានា​ដូច​ជា​ រូប​សំណាក​សេះ​សមុទ្រ នាឡិកា​យក្ស​ កន្លែង​បាញ់​ទឹក​តាម​ចង្វាក់​ភ្លេង​ ក៏​ដូច​ជា​តាម​រមណីដ្ឋាន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត ដូច្នេះ​ហើយ​ ដូង​មួយ​ចំនួន​ធំ​គឺ​ទុក​សម្រាប់​តែ​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ខេត្ត​តែ​ប៉ុណ្ណោះ»។

ទន្ទឹម​នេះ ស្រប​ពេល​ដែល​តម្រូវ​ការ​ដូង​ច្រើន ក៏​មាន​ប្រឈម​បញ្ហា​មួយ​ចំនួន​ដោយ​សារកសិករ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ថែទាំ ដាក់​ជី​ ស្រោច​ទឹក​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​។ មួយ​វិញ​ទៀត​កសិករ​ហាក់​នៅ​ខ្វះ​ការ​យល់​ដឹង​ផ្នែក​បច្ចេកទេស​ដាំដុះ បើទោះ​បី​ជា​មាន​ការ​ផ្សព្វផ្សាយ​ពី​មន្ត្រី​ជំនាញ​ ព្រោះ​កន្លង​មក​មន្ទីរ​ក៏​បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង ណែនាំអំពី​ការ​ថែរក្សា​ដូង​ដើម្បី​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គ្រប់​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​ក្នុង​ខេត្ត និង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​រាជ​ធានី​ភ្នំពេញ​។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​បន្ថែម​ដែរ​ថា «បច្ចុប្បន្នដោយសារតែមានតម្រូវការច្រើន ​ដូច្នេះដូង​ក្នុង​ខេត្ត​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ ដោយ​ក្នុង​ ១​ផ្លែ អាច​លក់​ចន្លោះ​ពី ២​ ៧០០ ​រៀល ទៅ ៣ ពាន់​រៀល ដែល​តម្លៃ​នេះ​មាន​ការ​កើន​ឡើង​ជាង​ពី​មុន​ ដែល​លក់​បាន​ត្រឹម ២ ពាន់​រៀល​ប៉ុណ្ណោះក្នុង​មួយ​ផ្លែ​​»។

ពាក់ព័ន្ធ​ការ​នាំ​ចេញ​ដូង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​វិញ លោក ចាន់​ រិទ្ធិ បាន​លើក​ឡើង​ថា បន្ទាប់​ពី​មាន​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ មន្ទីរ​កសិកម្ម​តែង​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ខិតខំ​ប្រែ​ក្លាយពី​ដី​ទំនេរ​ មកជា​ដាំ​ដូង​វិញ ដើម្បី​ចូល​រួម​ចំណែក​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ មួយវិញទៀត បច្ចុប្បន្ន​ដូង​កំពតក៏​នៅ​មិន​ទាន់​មាន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដូចគ្នាដែរ។

ក្នុង​នាម​ប្រធាន​មន្ទីរ លោក​ក៏​សំណូម​ពរ​ដល់​កសិករ​ឱ្យ​ដាំ​ដុះ​ដូង​តាម​គម្លាត​ស្តង់ដារ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​ ព្រម​ទាំង​ត្រូវ​ថែទាំ ដាក់​ជី និង​ស្រោចស្រព​ទឹក​ឱ្យ​បាន​ដិត​ដល់​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ផ្តល់​ផល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។

យោង​តាម​របាយការណ៍​ស្ថិតិ​ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា ខេត្ត​កំពត​មាន​ផ្ទៃដី​ដាំ​ដុះ​ដូង​សរុប​ប្រមាណ​ ៤ ៧២៥​ហិតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​ ៤ ២៥២ ហិតា ដែល​ហុច​ផល​បាន​ ១៥ ៦០០​ផ្លែ ក្នុង​មួយ​ហិតា និង​ទិន្នផល​សរុប​ប្រមាណ ១៣២ ៦៦២​ ផ្លែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម