Connect with us

ចរាចរណ៍

ឆេះរថយន្ត ០៣ គ្រឿង ទាំងស្រុង ដោយសារគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ឆេះ​រថយន្ត ០៣ គ្រឿង ទាំងស្រុង ដោយសារ​រថយន្ត ០២ គ្រឿង កំពុង​ឈប់​ជួសជុល បណ្តាល​ឲ្យ​រថយន្ត​អាល​ផាត បុក​ពីក្រោយ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៨ និង ២៥ នាទី​យប់ ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ០៣ គីឡូម៉ែត្រ ២១-២២ (​មហាវិថី​ស៊ីជី​ពីង​) ស្ថិត​ក្នុង​ភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រហែល ០៤ និង ៣០ នាទី​រសៀល គេ​ឃើញ​មាន​រថយន្ត ០១ គ្រឿង ម៉ាក ឡិចស៊ីស ៤៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-1887 ខូច ហើយ​ឈប់​ចត​លើ​ផ្លូវ (​មិន​ឃើញ​ម្ចាស់​ទេ​) ទិសដៅ​ពី​កើត​ទៅ​លិច។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ម៉ាក​ស្ដា​រិច ពណ៌​ស មក​ជួយ​សណ្ដោង​ចេញ មក​ឈប់​ចត​ពីក្រោយ ដើម្បី​ជួសជុល​រថយន្ត​ខាងមុខ។ លុះដល់​ម៉ោង ០៩ និង ៣០ នាទី​យប់ ក៏​ស្រាប់​តែ​មាន​រថយន្ត ០១ គ្រឿង​ទៀត ម៉ាក អាល់​ហ្វា​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-2558 បើកបរ​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ រថយន្ត​ស្តា​រិច បន្ត​ទៀត ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចំនួន ០៣ គ្រឿង បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម