សេដ្ឋកិច្ច
រដ្ឋ គ្មានគម្រោងលក់ព្រលានយន្តហោះភ្នំពេញ ឱ្យឯកជន ដោយគ្រោងរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ សម្រាប់សាធារណៈជន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលមានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅឱ្យឯកជននោះទេ បើទោះបីជាផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មីហើយក៏ដោយ។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធី អរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅថ្ងៃសុក្រ ទី១៦ ខែឧសភា បន្ទាប់ពីមានការលើកឡើងថា រដ្ឋាភិបាលបានលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅឱ្យវិស័យឯកជន។
សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ឃើញមានការជជែកផុសផុលអំពីការលក់ព្រលានយន្តហោះ ហើយមានអ្នកខ្លះថា ច្បាស់ណាស់ព្រលានយន្តហោះនេះរដ្ឋាភិបាលក់ឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ ឆ្នាំមុន។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «តើបានមកពីណា ១៥ ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង បើមានសុំឱ្យឯកសារហ្នឹងមកក្រែលោខ្ញុំមិនដឹង ព្រោះមានតែពីរនាក់ទេ ដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែងណា គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិមុន ហើយរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ យើងទាំងពីរនាក់ អត់ដែលបានដឹងគម្រោងក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា អញ្ចឹងអ្នកដែលនិយាយ អ្នកដែលជជែកគ្នា ខ្ញុំសុំឱ្យបញ្ចប់ ម៉ោងនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍ ដែលថាសម្រេចលក់ព្រលានយន្តហោះនេះ ឱ្យទៅឯកជននោះទេ។ សំនួរសួរថា មានអត់ ឆ្លើយឱ្យខ្លីថា អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ»។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា យើងធ្លាប់មានគណៈកម្មការមួយនៅអាណត្តិមុនដឹកនាំដោយ លោក ជា សុផារ៉ា គឺហៅថា គណៈកម្មការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀង ដែលកំពុងអនុវត្តដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។
គណៈកម្មការនេះមានភារកិច្ចចរចារ គឺសិទ្ធិនៅក្នុងប្រតិបត្តិមិនមែនចរចារដើម្បីដោះដូរព្រលានទេ។ ចាប់តាំងពីឆ្នាំ ១៩៩០ ព្រលានយន្តហោះមានកុងត្រាផ្ដាច់មុខជាមួយក្រុមហ៊ុនបារាំង គឺក្រុមហ៊ុន SCA នៅក្នុងសិទ្ធិប្រតិបត្តិមិនមែនសិទ្ធិជាម្ចាស់ទេ ម្ចាស់របស់ព្រលានយន្តហោះគឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីបើកព្រលានយន្តហោះថ្មី ត្រូវផ្ទេរសិទ្ធិនេះ ទាល់តែក្រុមហ៊ុន SCA ឯកភាព មិនអាចមានលុយមកធ្វើព្រលានថ្មីហើយប្រតិបត្តិនោះទេ គឺខុសកិច្ចសន្យារវាងរដ្ឋាភិបាល។

អាណត្តិថ្មីនេះ មានលោក ម៉ៅ ហាវណ្ណាល់ ដឹកនាំបន្ត គឺដើម្បីចរចរលើកិច្ចព្រមព្រៀងនេះ ដើម្បីយកក្រុមហ៊ុន SCA ទៅឱ្យក្រុមហ៊ុនថ្មីដែលវិនិយោគ កសាងព្រលានយន្តហោះអន្តរជាតិតេជោ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៨ ខែ មេសា ២០២៥ បានសម្រេច ២ ចំណុច ទី១ គឺរដ្ឋគ្រោងផ្ទេរប្រតិបត្តិការ ដោយបិទការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកន្លែងថ្មីនៅថ្ងៃទី ៩ ម៉ោង ១២ យប់ ខែកក្កដា ឆ្នាំ ២០២៥។ រដ្ឋាភិបាលសម្រេចផ្ទេរការគ្រប់គ្រងព្រលានទាំងមូលទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ទី២ ស្នើឱ្យកងកម្លាំងប្រដាប់អាវុធ ជួយការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋនៅព្រលានចាស់ រួមទាំងការការពារល្បាតជុំវិញ និងទីតាំង ដីនៅកន្លែងនេះ នៅតែជារបស់រដ្ឋដដែល។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «គោលការណ៍ដែលយើងគ្រោង បច្ចុប្បន្ន គឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតបន្ទាន់ (Emergency Landing) ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ពិតណាស់យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលាននេះទេ ទី២ ក៏ពាក់ព័ន្ធនឹងកិច្ចសន្យាក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧត្ថម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្ន ទោះបីមិនមានកន្លែងបញ្ជា ក៏អ្នកបើកដែលឆែកជាមួយបច្ចេកទេសអាចប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកដែលមើលបានអាចុះបណ្ដោះអាសន្នកន្លែងនេះ»។

គោលការណ៍ដែលគ្រោងមាន ៣ ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនអោយបាត់ដែលជាអតីតព្រលានយន្តហោះ ស្នាមព្រះហស្ដ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំ។ ទី២ គឺជម្រើសផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា គឺនឹងប្រែក្លាយទៅជាកន្លែងមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ អាចប្រើប្រាស់។ ទី៣ ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនមានផ្ដល់ឱ្យឯកជនទេ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ