ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ធ្លាក់ F-16 មួយគ្រឿងទៀតហើយ!
ប្រទេសអ៊ុយក្រែន បានប្រកាសពីការធ្លាក់យន្តហោះចម្បាំង F-16 មួយគ្រឿងទៀតហើយ ដូច្នេះបើបូករួមទាំងមួយគ្រឿងនេះទៀត មានន័យថា F-16 នៅអ៊ុយក្រែន ធ្លាក់អស់៣គ្រឿងហើយ ចាប់តាំងពីម្ចាស់ជំនួយលោកខាងលិច ផ្តល់ឲ្យទីក្រុងកៀវ យកទៅប្រយុទ្ធជាមួយរុស្ស៊ី។

តាមសេចក្តីប្រកាសរបស់កងទ័ពអាកាសអ៊ុយក្រែននិងត្រូវយកមកចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥, យន្តហោះចម្បាំងផលិតដោយអាមេរិកមួយគ្រឿងនេះ ធ្លាក់នៅម៉ោង៣:៣០នាទីព្រឹកថ្ងៃសុក្រអំឡុងពេលធ្វើប្រតិបត្តិការការពារ ប៉ុន្តែមិនបញ្ជាក់ទីតាំងធ្លាក់ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពអាកាសអ៊ុយក្រែន អះអាងថា ពីឡុតត្រូវជួយសង្គ្រោះបាន ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ខណៈភាគីរុស្ស៊ី ក៏មិនទាន់និយាយអ្វីដែរ ជុំវិញហេតុការណ៍នេះ។

សូមជម្រាបថា នេះជាយន្តហោះចម្បាំង F-16 គ្រឿងទីបីហើយដែលធ្លាក់នៅអ៊ុយក្រែន ចាប់តាំងពីលោក ហ្សេលេនស្គី ទទួលបានជំនួយពីខ្នងបង្អែកបស្ចិមប្រទេសកាលពីខែសីហាឆ្នាំ២០២៤។
យន្តហោះគ្រឿងទីមួយ បានធ្លាក់ក្រោយចូលប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនមិនបានដល់មួយខែផង ចំណែកគ្រឿងទីពីរ ត្រូវរុស្ស៊ីបាញ់មីស៊ីលចំកាលពីថ្ងៃទី១២ខែមេសា ខណៈឧប្បត្តិហេតុទាំងពីរនេះ សុទ្ធតែផ្តាច់ជីវិតអាកាសយានិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


