Connect with us

ព័ត៌មានអន្ដរជាតិ

ឡេតូនី ប្រញាប់ចុះកិច្ចសន្យា ជួលដ្រូនអ៊ុយក្រែនទៅការពារមេឃជាបន្ទាន់

បានផុស

នៅ

ព្រោះតែការព្រួយបារម្ភពីសុវត្ថិភាពពេក ប្រទេសឡេតូនី កាល​ពី​ថ្ងៃ​អង្គារ ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្ទាន់មួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

លោក ហ្សេលេនស្គី ចាប់ដៃជាមួយ​លោក Kulbergs (រូបថត៖ president.gov.ua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ REUTERS កិច្ច​ព្រមព្រៀងនេះ កើតឡើងយ៉ាងតក់ក្រហល់ បន្ទាប់ពីមានដ្រូនវង្វេងទិស ហោះចូលទឹកដីណាតូជាបន្តបន្ទាប់ ដោយសាររុស្ស៊ីប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញា។ ម្យ៉ាងវិញទៀត អ៊ុយក្រែន ក៏​ត្រូវតែរត់រកដៃគូថ្មីៗនៅអឺរ៉ុបដោយខ្លួនឯង ព្រោះមហាអំណាចអាមេរិក ដែលធ្លាប់តែជាអ្នករត់ការនាំមុខក្នុងកិច្ចចរចាសន្តិភាព កំពុងងាកទៅរវល់ខ្លាំងជាមួយជម្លោះនៅប្រទេសអ៊ីរ៉ង់វិញ។

ក្នុងជំនួបកំពូល​នៅទីក្រុងតាលីន នៃ​ប្រទេស​អេស្តូនី នាយករដ្ឋមន្ត្រីឡេតូនី លោក Andris Kulbergs បាននិយាយចំៗដោយមិនលាក់បាំងថា នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គ្មានប្រទេសណាដែលដឹងពីវិធីការពារមេឃ និងមានជំនាញប្រើប្រាស់ដ្រូនប្រយុទ្ធបានស្ទាត់ជំនាញជាងកងទ័ពអ៊ុយក្រែននោះឡើយ។

តាមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមអ្នកជំនាញ និងយុទ្ធជនដ្រូនកម្រិតកំពូលរបស់អ៊ុយក្រែន នឹងត្រូវធ្វើដំណើរទៅប្រទេសឡេតូនី ភ្លាមៗ។ ពួកគេនឹងយកទាំងបច្ចេកវិទ្យាទំនើប យុទ្ធសាស្ត្រល្បិចកលនៅលើសមរភូមិពិត និងបើកវគ្គបណ្តុះបណ្តាលពិសេសដល់ទាហានឡេតូនី ព្រមទាំងចាប់ដៃគ្នាបង្កើតរោងចក្រផលិតដ្រូនរួមគ្នាតែម្តង។ គិតត្រឹមពេលនេះ ឡេតូនី បាន​ក្លាយជាប្រទេសទី៦ ហើយដែលបានសម្រេចចិត្តចាប់ដៃសហការជាមួយអ៊ុយក្រែន ខណៈដែលលោក ហ្សេលេនស្គី បានបង្ហើបថា មានប្រទេសជិត ២០ទៀតនៅអឺរ៉ុប កំពុងឈរតម្រង់ជួររង់ចាំចង់បានបច្ចេកវិទ្យាដ្រូនសម្លាប់សត្រូវដ៏មានឥទ្ធិពលនេះដូចគ្នា ដើម្បីការពារខ្លួនពីការគំរាមកំហែងរបស់រុស្ស៊ី៕

(រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម