ព័ត៌មានជាតិ
ឱកាសការងារជាង ៦ម៉ឺនកន្លែង ត្រូវបានក្រសួងការងារប្រកាសផ្ដល់ជូនយុវជន និងសាធារណៈជនទូទៅ
ភ្នំពេញ ៖ ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែង ទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា «កម្ពុជាបច្ចុប្បន្ននេះ គឺយើងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង»។

លោកបានបន្ដថា «តម្រូវការដែលខ្ពស់ជាងគេនោះ គឺអ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្រ្តីឥណទាន និងប្រាក់កម្ចី យន្តការី និងអ្នកតម្លើងអគ្គិសនី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងជំនាញផ្សេងៗជាច្រើនប្រភេទទៀត»។
អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់សាធារណជន យុវជន និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានការងារ ឬ កំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងទទួលបានឱកាសការងារដែលខ្លួនពេញចិត្ត។

លោក ស៊ុន មេសា បានបន្ថែមថា ក្រសួងការងារ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារកាន់តែផុសផុលសម្រាប់បងប្អូនស្វែងរកការងារតាមរយៈបណ្តាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក, TikTok និងមជ្ឈមណ្ឌលការងារចល័ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក៏ដូចជា ការផ្គត់ផ្គង់ និងផ្គូរផ្គងកម្លាំងពលកម្មរវាងកម្មករនិយោជិត និងនិយោជក។
គួរបញ្ជាក់ថា ទីភ្នាក់ងារ NEA បានបង្កើនការចុះឈ្មោះដោយផ្ទាល់តាមមូលដ្ឋាន តាមប្រព័ន្ធឌីជីថល ដែលមានបញ្ជរសេវាការងារសាធារណៈចល័តរបស់ក្រសួងការងារ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ លើសពីនេះមានការបង្កើនការរៀបចំពិព័រណ៌ការងារដូចជា វេទិកាការងារ កិច្ចសម្ភាសន៍ការងារ ពិព័រណ៌ថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីបន្តផ្សព្វផ្សាយឱកាសការងារដោយផ្ទាល់នៅកន្លែងជារៀងរាល់ថ្ងៃជូនពលរដ្ឋខ្មែរគ្រប់រូប៕

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


