Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ទទួលបានផ្លូវបេតុង១ ខ្សែ

បានផុស

នៅ

នៅអំឡុងខែឧសភា ឆ្នាំ២០២៥​នេះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រែកជាងព្រុំ​ សង្កាត់​វាលស្បូវ​ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលផ្លូវចាក់ក្រាល​បេតុងមួយ​ខ្សែ​ដែល​គេ​ហៅថា ផ្លូវអ្នកតាឃ្លាំងដែលពីដើមមកជាផ្លូវលំពីដូន​តា​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវអ្នកតាឃ្លាំង​ដែលកំពុងស្ថាបនានេះគឺស្ថិតក្នុងភូមិព្រែកជាងព្រុំដែល​មានទទឹង៥ម៉ែត្រ​ និងបណ្តោយ២៥០ម៉ែត្រ។

ផ្លូវ១ខ្សែនេះគឺពីដើមមកជាផ្លូវលំដែលជាផ្លូវសម្រាប់ប្រជាកសិករដឹកផលដំណាំចេញពីចំការយកទៅលក់នៅទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយពីផ្លូវលំទៅជាផ្លូវចាក់ក្រាលបេតុង។

លោកស្រីចៅសង្កាត់វាលស្បូវបានបន្តទៀតថា មុននឹងស្ថាបនាផ្លូវចាក់ក្រាលបេតុងនេះ​ឡើងគឺ​អាជ្ញាធរបានជីកដាក់ប្រពន្ធ័លូបង្ហូទឹកពីក្រោមផ្លូវបានរួចរាល់ហើយដែរ។

ក្នុងនោះអាជ្ញាធរក៏បានកំពុងតែជីកដាក់លូបង្ហូទឹកតាមបច្ចេកទេសស្ថិតផ្លូវទួលតានងដែលមានប្រវ៉ែង២៥០ម៉ែត្រនិងទទឹង៥ម៉ែត្រតភ្ជាប់ទៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅទៀតផង។

តាងនាមឲ្យអាជ្ញាធរសង្កាត់វាលស្បូវលោកស្រី យន់ សុផល បានសំដែងការដឹងគុណដល់លោក ចេង មុនីរ៉ា​អភិបាលខណ្ឌច្បារអំពៅដែលលោកតែងតែលើកសំណើ​ទៅសាលារាជធានីភ្នំពេញ​ ដើម្បី​ទម្លាក់​ថវិកាមកស្ថាបនានៅសង្កាត់វាលស្បូវបានជាច្រើនខ្សែកន្លងមក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

KPT+៣ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

សន្តិសុខសង្គម៤៣ នាទីutes មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម