សន្តិសុខសង្គម
អាជ្ញាធរតាមរកមុខអ្នកតែងដុតស្មៅ ដែលអាចបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ
លោក យុិន វិធី ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់ កម្ពុជាថ្មី ថាលោកកំពុងចាត់កម្លាំងឱ្យស្រាវជ្រាវរកមុខជនដែលតែងដុតស្មៅបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

ជាក់ស្តែងនៅវេលាម៉ោង ១១ និង ១០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ មានជនមិនស្គាល់មុខបានដុតស្មៅ ស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយស្របពេលមានខ្យល់បោកបក់ខ្លាំងផង ធ្វើឱ្យកម្លាំងភ្លើងឆាបឆេះរាលដល់ក្បែរផ្ទះប្រជាពលរដ្ឋ រហូតដល់អាជ្ញាធរសុំការអន្តរាគមន៍ដល់រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ឱ្យជួយបាញ់ពន្លត់ ទើបស្ថប់ស្ងាត់ទៅវិញ។

លោកចៅសង្កាត់ច្បារអំពៅទី២ បានថ្លែងទៀតថា បើពុំមានរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពេល គឺច្បាស់ជាឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋរាប់រយខ្នងជាក់ជាពុំខាន។ ដូច្នេះហើយទើបអាជ្ញាធរសុំសហការណ៍ពីប្រជាពលរដ្ឋឱ្យរកមុខជនដែលតែងដើរដុតស្មៅបង្កឱ្យភ្លើងងាយរាលដាលដល់ផ្ទះប្រជាពលរដ្ឋ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


