ព័ត៌មានជាតិ
ប្រឡាយមួយខ្សែដែលកំពុងជីកអាចសង្រ្គោះតំបន់លិចលង់បាន៥សង្កាត់ ក្នុងទឹកដីខណ្ឌច្បារអំពៅ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ធ្លាប់បានថ្លែងប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា ចំពោះប្រឡាយដ៏ធំដែលអាជ្ញាធរកំពុងដាក់គ្រឿងចក្រជីកដាក់ប្រពន្ធ័លូធំនេះអាចសង្រ្គោះពីជំនន់ទឹកភ្លៀងនារដូវវស្សាបានចំនួន៥សង្កាត់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

មន្ត្រីជំនាញនៃសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា រាល់ថ្ងៃនេះគ្រឿងចក្របានសម្រុកស្តាប្រឡាយធំមួយខ្សែសម្រាប់រំដោះទឹកចេញពីទីតាំងដែលធ្លាប់រងការលិចលង់ដែលក្នុងនោះមានសង្កាត់ចំនួន៥ក្នុងចំណោមសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។សង្កាត់ទាំង៥នោះរួមមានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់វាលស្បូវនិងសង្កាត់វាលស្បូវ។
ចំពោះដំណើរការជីប្រឡាយធំនេះដែរ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៥ខាងលើមានក្តីរីករាយ ព្រោះលែងព្រួយបារម្ភពីការលិចលង់លំនៅឋាន និងដីចំការតទៅទៀត ខណៈរយៈពេលជិត៥ឆ្នាំមក រៀងរាល់រដូវវស្សាម្តងៗពួកគាត់តែងតែជួបប្រទះបញ្ហាទឹកជំនន់លិចលង់អស់ពេលជាច្រើនខែទំរាំតែបានស្រកទៅវិញ។

គួរបញ្ជាក់ថាប្រឡាយដ៏ធំនេះឆ្លងកាត់បឹង ព្រែកឯង វាលស្បូវ ព្រែកថ្មីនិងព្រែកប្រា បច្ចុប្បន្នប្រឡាយចាស់នេះត្រូវលុបបំបាត់ដោយសារបំណាក់ដី៕
អត្ថបទ៖នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


