ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅ២សំណូមពរពលរដ្ឋបញ្ឈប់ការចោលសំរាមពាលវាលពាសកាល
សំរាមជាច្រើនបានពោពាសនៅលើសួនតាមបណ្ដោយផ្លូវជាតិលេខ១ និងសួនសាធារណៈជារៀងរាល់ព្រឹក ខណៈអាជ្ញាធរបានប្រមូលកម្លាំងចេញសំអាតជានិច្ចកាលផងដែរ។ អាជ្ញាធរបញ្ជាក់ថាបើសិនពុំបានប្រមូលមួយថ្ងៃនោះច្បាស់ណាស់សំរាមពិតជាគោពាលវាលពាសកាលជាពុំខាន។

សមាជិកក្រុមប្រឹក្សា និងជាជំនួយការសាលាសង្កាតច្បារអំពៅទី២ លោក ជូន វ៉ាននី បានឱ្យដឹងថាសំរាមទាំងនេះភាគច្រើនបង្កើតឡើងដោយអ្នកដើរលេងពេលយប់ និងបន្សល់ទុកឱ្យឃើញជារៀងរាល់ព្រឹក។
លោកថា៖ « បើពុំបានប្រមូលសំរាមលើសួននេះទេគឺសំរាមច្បាស់ជាគរពាសវាលពាសកាល។ហើយអ្នករអែងចោលសំរាមលើសួនភាគច្រើនអ្នកដើរលេងពេលយប់តែម្តង»។
កំពុងដឹកនាំកម្លាំងប្រជាការពារប្រមូលសំរាមបណ្ដើរក៏ចូលរួមរើសបណ្ដើរផងនោះលោក វ៉ាន់នី បានសំណូមពរដល់ពលរដ្ឋបញ្ឈប់ការបោះសំរាមលើសួនបន្តទៀត សូមគិតថាទីតាំងសាធារណៈទាំងនេះគឺជារបស់ពលរដ្ឋទាំងអស់គ្នាដូចជាផ្ទះរបស់ពួកគេផងដែរ។
លោកបន្ថែមថា៖ «សុំបញ្ឈប់ការបោះសំរាមលើសួនទៀតទៅអាក្រក់មើលណាស់»។

ការទុកដាក់សំរាមគឺជាផ្នែកមួយនៃឥរិយាបថ ចំណេះដឹង សីលធម៌នៃការរស់នៅរបស់ពលរដ្ឋក្នុងសង្គម។ ខណៈដែលកម្ពុជាកំពុងឈានទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ២០៣០នោះ ការអប់រំពីការទុកដាក់សំរាមពិតជាមានសារៈសំខាន់។ ក្រសួងបរិស្ថានជានិច្ចកាលតែងតែផ្សព្វផ្សាយជំរុញការចូលរួមរបស់ពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសំរាមនេះផងដែរ។
រដ្ឋមន្ត្រីបរិស្ថានលោក អ៊ាង សុផល្លែត ធ្លាប់បានលើកឡើងដោយជំរុញដល់ពលរដ្ឋទាំងអស់រៀបចំទុកដាក់សំណល់សំរាមឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការចោលសំរាមតាមទីសាធារណៈហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវជាពិសេសអនុវត្តវិធាន 4Rs ដែលមានដូចជាការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕

ដោយ៖ នរា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


