សន្តិសុខសង្គម
Update ៖ ករណីអគ្គិភ័យនៅច្បារអំពៅ ឆេះឃ្លាំងស្ដុកក្រដាសសែន និងគ្រឿងជ័រទាំងស្រុង
ឆេះឃ្លាំងស្តុកក្រដាសសែន និងគ្រឿងជ័រមួយឃ្លាំងទាំងស្រុង ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ០១។

អគ្គិភ័យនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ និង ២៥ នាទីរសៀល ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចផ្ទះលក់ក្រដាសសែន ស្ថិតតាមបណ្ដោយផ្លូវលេខ ៣៥៧ ខាងក្រោយពេទ្យបង្អែកច្បារអំពៅ សង្កាត់ច្បារអំពៅទី ០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញមានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយឡំអណ្ដាតភ្លើង។ ភ្លាមៗ នោះ ពលរដ្ឋបាននាំគ្នាជួយយកទុយោទឹកមកជួយបាញ់ដែរ ប៉ុន្តែដោយសារឃ្លាំងកើតហេតុខាងលើសម្បូរទៅដោយក្រដាសសែន ជាហេតុធ្វើឲ្យមិនអាចទប់ស្កាត់បាន ទើបបង្កឲ្យអណ្ដាតភ្លើងលេបត្របាក់ឆក់យកឃ្លាំងខាងលើទាំងស្រុងតែម្ដង។

ក្នុងហេតុការណ៍នេះ ក៏មានវត្តមាន លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ រួមនឹងមន្ត្រីក្រោមឱវាទបានចុះមកដល់ទីតាំងឆេះខាងលើនេះផងដែរ។
អគ្គិភ័យនេះដែរបានឆាបឆេះឃ្លាំងស្តុកក្រដាសសែនចំនួន ០១ ឃ្លាំង ទាំងស្រុង រួមនឹងសម្ភារៈគ្រឿងជ័រមួយចំនួនធំ។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការរាជធានីភ្នំពេញជាច្រើនគ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងបើកការស្រាវនៅទីតាំងខាងលើនេះផងដែរ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


