ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅ ដាក់របាំងមិនឲ្យរថយន្តធំបើកក្រោមស្ពានព្រោះខ្លាចប៉ះតួស្ពាន
លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៩ ខែវិច្ឆិកានេះថា សាលាខណ្ឌច្បារអំពៅបានសម្រេចដាក់របាំង សង្ខាងស្ពានព្រះមុនីវង្សចាស់ថ្មីដើម្បីទប់ស្កាត់កុំឲ្យរថយន្តធុនធំបើកឆ្លងកាត់ក្រោមស្ពានព្រោះខ្លាចប៉ះបាតស្ពានដូចពេលកន្លងមក ខណៈផ្នែកជំនាញកំពុងជួសជុលសព្វថ្ងៃ។

លោក យ៉ិន វុធ បានបន្តថា ការដាក់របាំងសង្ខាងផ្លូវក្រោមស្ពានព្រះមុនីវង្សចាស់ថ្មីស្ថិតក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញនេះគឺមិនអនុញាតិឲ្យរថយន្តធំឆ្លងកាត់ក្រោមស្ពានព្រោះកន្លងមកធ្លាប់រថយន្តដឹកទឺកសុទ្ធបើកបុកបង្កឲ្យបែកបេតុងស្ពានព្រះមុនីវង្សថ្មីដែលបច្ចុប្បន្នកំពុងជួសជុលមិនទាន់រួចផងហើយផ្លូវបេតុងក្រោមស្ពានដែលសាលារាជធានីភ្នំពេញកសាងឡើងគឺសម្រាប់តែឲ្យរថយន្តធុនតូច និងអ្នកថ្មើជើងរួមជាមួយម៉ូតូប៉ុណ្ណោះ។ចំពោះការជួសជុលស្ពានមកដល់ថ្ងៃនេះមិនទាន់រួចរាល់នៅឡើយទេ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


