Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិ កើន​ជាង ២% ជុំវិញកម្សោយប្រាក់ដុល្លារ

បានផុស

នៅ

តម្លៃមាសអន្តរជាតិ បាន​កើនឡើងប្រមាណជាង ២ ភាគរយ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយសារតែការធ្លាក់ចុះនៃលុយដុល្លារ និងភាពមិនប្រាកដប្រជា​សារពើរពន្ធសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចរបស់ប្រទេស​​នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសជួញដូរដោយផ្ទាល់ បាន​កើនឡើង ៧១,៩០ ដុល្លារ​ឬ ២,២៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ៣០១ ដុល្លារ/អោន គិតត្រឹមម៉ោង ១១ ព្រឹក នៅទីក្រុងហុងកុង។ ​

បើតាមរ៉យទ័រ តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះដល់ចំណុចខ្សោយបំផុតរាប់តាំងពីថ្ងៃទី ៨ ឧសភា ដែលធ្វើឱ្យតម្លៃមាសកើនឡើង។

រួមផ្សំនឹងកត្តានេះ អ្នកជំនាញបាន​គូសភ្ជាប់ទៅនឹងកង្វល់ពាក់ព័ន្ធនឹងកំណើនបំណុលជាតិរបស់សហរដ្ឋអាមេរិក​ និងភាពស្រពិចស្រពិលនៃគោលនយោបាយសារពើពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងច្បាប់ស្ដីពីកាត់បន្ថយពន្ធដារ ដែលទើបទទួលបានការអនុម័តពី​គណៈ​កម្មាធិការសភាដ៏សំខាន់មួយរបស់អាមេរិក។

ជាមួយគ្នានេះ ក៏មើលឃើញពីភាពតានតឹងផ្សេងៗ តួយ៉ាងនៅមជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងព័ត៌មាន​ដែលថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

វាលស្មៅក្រៀមស្រពោននៅខេត្តមណ្ឌលគិរី ប្រែពណ៌ខៀវខ្ចី ក្រោយពីទទួលទឹកភ្លៀង និង សន្សើម

ព័ត៌មានជាតិ៧ នាទីutes មុន

ឆ្នាំ២០២៥ កម្ពុជានឹងកាន់តែជិតបង្កើយ​ទៅ​ទ្វីបអឺរ៉ុប ដោយការ​តភ្ជាប់​ជើង​ហោះហើរ​ទៅ​ប្រទេស​តួកគី

សន្តិសុខសង្គម១៧ នាទីutes មុន

ប្រព័ន្ធ hotline ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការគាំទ្រច្រើនពីពលរដ្ឋក្នុងកិច្ចសុំអន្តរាគមន៍

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជា-វៀតណាម នឹងខិតខំជំរុញកិច្ចសហការលើវិស័យអប់រំទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កីឡា១៨ នាទីutes មុន

លោក​ ពេជ្រ​ សុផាន់៖​ សម្បត្តិ​ គាត់​ល្អ​គ្រប់យ៉ាង​ហើយ​ថែ​រក្សា​តែ​សុខភាព​របស់គាត់​ឲ្យ​ល្អ​ទៅ​បានហើយ

Sokha Hotels

ព័ត៌មានពេញនិយម