ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងយកពន្ធលើផ្លែដូងនាំចេញ ដើម្បីទប់ការឡើងថ្លៃក្នុងស្រុក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បានប្រកាសកាលពីថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងដាក់ពន្ធលើការនាំចេញលើផ្លែដូងទាំងមូល ដើម្បីគ្រប់គ្រងការនាំចេញក្រៅប្រទេស និងធានាការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ចំណាត់ការនេះ ធ្វើឡើងនៅពេលដែលតម្លៃផ្លែដូងក្នុងស្រុកកើនឡើង ចំពេលដែលការផ្គង់ផ្គង់ធ្លាក់ចុះ ហើយតម្រូវការនៅតែខ្ពស់។ និន្នាការនេះ ក៏កើតមាននៅប្រទេសផ្សេងៗទៀត រួមមានវៀតណាម ស្រីលង្កា និងហ្វីលីពីន ផងដែរ។
លោក Budi បាននិយាយថា៖ «កសិករចូលចិត្តលក់(ដូង)នៅបរទេសដែលតម្លៃខ្ពស់ជាងខ្លាំង ខណៈការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅមានកម្រិត។ តាមរយៈការដាក់ចេញនូវពន្ធលើការនាំចេញ យើងអាចគ្រប់គ្រងលំហូរនាំចេញ និងធានាបាននូវភាពគ្រប់គ្រាន់នៃវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មក្នុងស្រុក»។
រដ្ឋមន្រ្តីដដែលបានបន្ថែមថា នៅពេលនេះក្រសួងកំពុងពិភាក្សាបញ្ចប់លើអត្រានៃពន្ធ និងគ្រោងសម្រេចនៅសប្ដាហ៍ក្រោយ។

បើតាម Jakarta Globe តម្លៃដូងក្នុងស្រុកឥណ្ឌូណេស៊ីកំពុងកើនឡើងខ្លាំង ដោយសារតែតម្រូវការនាំចេញទៅក្រៅប្រទេសច្រើន រហូតធ្វើឱ្យក្រុមហ៊ុនកែច្នៃក្នុងស្រុក ត្រូវកាត់បន្ថយផលិតកម្ម។
យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ឥណ្ឌូណេស៊ីបាននាំចេញដូងទាំងមូល ចំនួន ៤៣១,៩១ លានគីឡូក្រាម កាលពីឆ្នាំ ២០២៤ ក្នុងតម្លៃ ១១៣,៥ លានដុល្លារ។ ទីផ្សារចិនជាគោលដៅកំពូល បន្ទាប់មកវៀតណាម ថៃ ម៉ាឡេស៊ី ម៉ាសេដូនខាងជើង និងប្រទេសផ្សេងៗទៀត។
មែនទែនទៅ ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតដូងធំជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងទិន្នផលប្រចាំឆ្នាំប្រហែល ១៧,១៩ លានតោនគិតត្រឹមទិន្នន័យចុងក្រោយបង្អស់ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ។ ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបរិមាណផលិតកម្ម ១៤,៩៣ លានតោន៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


