សន្តិសុខសង្គម
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
នាយកដ្ឋាននគរបាលទេសចរណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន ដែលតែងយករូបភាពកុមាររងគ្រោះដែលជារូបភាពចាស់ៗ ស្វែងរកជំនួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ ក៏តម្រូវឲ្យម្ចាស់គណនីខាងលើ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋាននគរបាលទេសចរណ៍ ជុំវិញករណីឆបោកខាងលើនេះផងដែរ។

តាមការបញ្ជាក់ពីនគរបាលនៃនាយកដ្ឋាននគរបាលទរសចរណ៍ បុគ្គលដែលមានគណនី ហ្វេសប៊ុកឈ្មោះ Chhay Phallin -ឆាយ ផល្លីន និងម្ចាស់គណនេយ្យធនាគារ អេសុីលីដា ឈ្មោះ LONG LOEURN ព្រមទាំងគណនេយ្យ អេប៊ីអេ ឈ្មោះ Long BRANG តែងតែបង្ហោះរូបភាពកុមាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗ ភ្ជាប់ជាមួយ QR Code លើបណ្តាញសង្គម ក្រោមរូបភាពធ្វើជំនួយមនុស្សធម៌ផ្សេងៗ ដែលជាព័ត៌មានក្លែងក្លាយដើម្បីបោកប្រាស់ប្រជាពលរដ្ឋអោយជួយបាញ់នូវថវិកា។

នគរបាលជំនាញ តម្រូវឲ្យម្ចាស់គណនីយឈ្មោះ Chhay Phallin -ឆាយ ផល្លីន ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព យករូបចាស់ៗ របស់កុមារគ្រោះថ្នាក់ ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកប្រជាពលរដ្ឋជាច្រេីន និងធ្វេីអោយប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជនរងគ្រោះ។ នាយដ្ឋាននគរបាលទេសចរណ៍ សង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលខាងលើ មិនព្រមបញ្ឈប់តាមការជូនដំណឹងនេះទេ កម្លាំងជំនាញនឹងអនុវត្តតាមវិធានការច្បាប់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានជាតិ២១ ម៉ោង ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
សន្តិសុខសង្គម១ ម៉ោង ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស