Connect with us

ព័ត៌មានអន្ដរជាតិ

ករណីថ្មីនៅ ថៃ បញ្ឆោតជនរងគ្រោះជិត១០ម៉ឺននាក់ បង់ប្រាក់លើទំនិញមិនបានកម្មង់

បានផុស

នៅ

ករណីថ្មីមួយទៀតបាននិងកំពុងតែកើតឡើងក្នុងប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីប៉ូលិសរកឃើញថា ជនឆបោកតាមអ៊ីនធឺណិតម្នាក់បានក្លែងបន្លំដឹកជញ្ជូនផលិតផលដោយគ្មានការបញ្ជាទិញ និងប្រើប្រាស់ការបោកប្រាស់ដោយតម្រូវឲ្យបង់ប្រាក់ភ្លាមៗ ខណៈគេរកឃើញបញ្ជីឈ្មោះជនរងគ្រោះជិត១០ម៉ឺននាក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពី thethaiger លោកវរសេនីយ៍ឯក Chatree Chukaew អធិការនៃស្ថានីយ៍ប៉ូលិសក្រុងភូកេត បានលាតត្រដាងករណីដ៏ឈឺក្បាលនេះ បន្ទាប់ពីរិបអូសបានគ្រឿងសំអាងដែលលក់តាមអ៊ីនធឺណិតជាង ២ម៉ឺនមុខ។ ទំនិញដែលរឹបអូសបានគឺផ្អែកលើមូលដ្ឋានទិន្នន័យរបស់អតិថិជនពីមុនមកនិងពីប្រភពផ្សេងៗ រួមទាំងឈ្មោះដែលប្រមូលបានពីទីផ្សារងងឹត។

ក្នុងអំឡុងពេលស្វែងរក មន្ត្រីបានរកឃើញឈ្មោះអតិថិជនចំនួន ១០ម៉ឺននាក់់ ដែលរក្សាទុកនៅលើកុំព្យូទ័រយួរដៃ។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ប្រភពព័ត៌មាន និងការតភ្ជាប់ណាមួយទៅកាន់បណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត។

សរុបទំនិញដែលរឹបអូសបានរួមមានទំនិញចំនួន ២០,៨២៩ មុខ៖ ទំនិញខុសច្បាប់ចំនួន ៧,៤៩២ មុខ ទំនិញវេចខ្ចប់ចំនួន ៥,២២៣ មុខ ទំនិញវេចខ្ចប់ចំនួន ៣,៨៩០ មុខ ទំនិញត្រៀមដឹកជញ្ជូនចំនួន ១,០៩៩ មុខ និងទំនិញដែលបានប្រគល់មកវិញចំនួន ៣,១២៥ មុខ។

លើសពីនេះ មន្ត្រីកំពុងរៀបចំពង្រីកការស៊ើបអង្កេតរបស់ពួកគេ ទៅលើបញ្ជីជនរងគ្រោះ និងប្រភពព័ត៌មាន ដើម្បីបន្តចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ក្រៅពី Lampang រញ្ជួយដីវាយប្រហារខេត្ត Tak ក្នុងទឹកដីថៃ មួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម