ព័ត៌មានអន្ដរជាតិ
រថយន្ត បើកបំបុកក្រុមអ្នកគាំទ្រ Liverpool អំឡុងពិធីដង្ហែពាន Premier League របួសមនុស្ស ៤៧នាក់
រថយន្តមួយគ្រឿង បានបើកបំបុកក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ហង្សក្រហម Liverpool ពេលពួកគេចូលរួមអបអរ កម្មវិធីដង្ហែពានរង្វាន់ក្របខណ្ឌ Premier League បណ្តាលឲ្យមនុស្ស៤៧នាក់រងរបួស។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវ Water ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស នាវេលាម៉ោង៦ល្ងាច ថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ ខណៈមនុស្សរាប់ម៉ឺននាក់កំពុងចូលរួមកម្មវិធីយ៉ាងសប្បាយរីករាយ។
តាមការបញ្ជាក់ពីសេវាសុខាភិបាល North West, ក្នុងចំណោមអ្នករបួសទាំង៤៧នាក់ មាន២០នាក់ព្យាបាលរបួសនៅនឹងកន្លែងកើតហេតុ ចំណែក២៧នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈ២នាក់ត្រូវរបួសធ្ងន់ ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។

ភ្លាមៗក្រោយកើតហេតុ ប៉ូលិសបានចាប់ខ្លួនអ្នកបើករថយន្ត គឺបុរសអង់គ្លេសវ័យ៥៣ឆ្នាំ ដែលជាអ្នករស់នៅក្នុងទីក្រុង Liverpool ផ្ទាល់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅមិនទាន់រកឃើញមូលហេតុដែលបុរសរូបនេះ បើករថយន្តបំបុកហ្វូងមនុស្សឡើយ ប៉ុន្តែអាជ្ញាធរបានច្រានចោលថា ហេតុការណ៍នេះមិនមែនជាអំពើភេរវកម្មនោះទេ ហើយគាត់ធ្វើសកម្មតែម្នាក់ឯងគត់។
សូមជម្រាបថា តាមពិតទៅ Liverpool ឈ្នះពានលីគកំពូលអង់គ្លេសរដូវកាល ២០២៤/២០២៥ តាំងតែពីថ្ងៃទី២៧ខែមេសាមកម្ល៉េះ បន្ទាប់ពីឈ្នះមាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ៥-១ នៅកីឡដ្ឋាន Anfield។
Liverpool បានបញ្ចប់រដូវកាលជាមួយ៨៤ពិន្ទុ ដាច់ក្រុមលេខ២ កាំភ្លើងធំ Arsenal ១០ពិន្ទុ ហើយជើងឯកលីគឆ្នាំនេះ គឺជាពានលីគទី២០របស់ Liverpool តាមស្មើកំណត់ត្រារបស់បិសាចក្រហម Manchester United៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


