ព័ត៌មានជាតិ
ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់ពី ៣ គីឡូក្រោមឡើងទៅ ត្រូវទីផ្សារនាំចេញ
នៅឆ្នាំនេះទិន្នផលផ្លែទុរេននៅក្នុងខេត្តបាត់ដំបង ត្រូវបានកសិករកំពុងប្រមូលទិន្នផលជាបន្តបន្ទាប់ លើស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបង ហើយការដាំដុះក្នុងស្រុកសំឡូតបានឈានមុខគេ ខណះឆ្នាំនេះបានកើនទាំងផ្ទៃដីដាំដុះទាំងផ្ទៃដីប្រមូលផល។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា តាមបណ្តាស្រុកគោលដៅ ដំណាំទុរេនមានការកើនឡើងក្នុងខេត្តបាត់ដំបង ខណះនៅឆ្នាំនេះផ្ទៃដី ប្រមូលផលបានកើនឡើងដល់ទៅ ៤៦០ ហិកតា បើធៀបឆ្នាំមុនមានចំនួន៤១៧ ហិកតា។

ចំណែកទិន្នផលបើទោះបីមានការប្រឈមខ្លះៗ និងអាកាសធាតុក៏ទិន្នផលបានហុចឲ្យបានគួរឲ្យកត់សម្គាល់ ខណះការដាំដុះរបស់កសិករ បានយល់ដឹងអំពីបច្ចេកទេសក្នុងការដាំដុះជាងមុន ដើម្បីតម្រូវលើទីផ្សារក្នុងនិងក្រៅស្រុក ទៅលើបរិមាណនិងគុណភាពស្របតាមស្តង់ដា ដោយកសិករមិនប្រើប្រាស់សារធាតុគីមីក្នុងការពង្រីកបរិមាណនិងគុណភាពនោះទេ គឺដើម្បីរក្សាភាពល្បីល្បាញតាមធម្មជាតិឲ្យនៅឋិត ថេរទាំងក្នុងនិងក្រៅស្រុកដដែល ដើម្បីជាការលើកមុខមាត់ខេត្តដ៏មានសក្តានុពលផ្នែកវិស័យកសិកម្មមួយនេះ ឲ្យកាន់តែល្បី សុះសាយថែមទៀត ខណះផ្លែទុរេនក្នុងខេត្តបាត់ដំបងឆ្នាំនេះទីផ្សារក្រៅស្រុកមានតម្រូវការនាំចេញមួយចំនួនផងដែរ។

មន្ត្រីកសិកម្មទទួបន្ទុកផ្នែកទិន្នន័យក្នុងវិស័យកសិកម្មខេត្តបានឲ្យដឹងថា គឹតត្រឹមថ្ងៃទី១៧ខែឧសភា ផលដំណាំទុរេនលើស្រុកចំនួន៣នៃខេត្តបាត់ដំបង មានផ្ទៃដីប្រមូលផលផ្លែទុរេន មានសន្ទស្សន៍ដល់ទៅ ៤៦០ ហិកតា បើធៀបនិងឆ្នាំមុន មានផ្ទៃដីប្រមូលផលត្រឹម៤១៧ហិកតាប៉ុណ្ណោះ លើផ្ទៃដីសរុបដែលបានកើនឡើងលើស្រុកទាំង៣មានជាង ១២០០ ហិកតា។
បើតាមលោ ហេង សិទ្ធ តម្លៃផ្លែទុរេនសម្រាប់ទីផ្សារក្នុងស្រុកឆ្នាំនេះ តម្លៃមិនខុសពីឆ្នាំមុននោះទេ គឺចន្លោះពី ១៤ ០០០ ដល់ ១៨ ០០០រៀល ក្នុង១គីឡូក្រាមតាមប្រភេទផ្លែទុរេន ខណះឆ្នាំនេះទីផ្សារក្រៅស្រុកមានតម្រូវការនាំចេញផងដោយតម្រូវសម្រាប់នាំចេញចាប់ពី ៣ គីឡូក្រាមឡើង ហើយចាប់ពី ៣ គីឡូក្រាមចុះក្រោម សម្រាប់តម្រូវលើទីផ្សារក្នុងស្រុក៕
អត្ថបទ÷សៅ សារិទ្ធ14:38
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


