ព័ត៌មានជាតិ
សភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ស្នើឱ្យពលរដ្ឋជឿជាក់លើសមត្ថភាពរដ្ឋាភិបាល
ពាក់ព័ន្ធសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានស្នើសុំឱ្យប្រជាពលរដ្ឋមានការស្ងប់ចិត្ត ជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈនៃការចរចា ជាជាងការដោះស្រាយនៃកម្លាំងប្រដាប់អាវុធ ។

អញ្ជើញថ្លែងសារពិសេស នៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ សម្តេចតេជោ បានសម្តែងការព្រួយបារម្ភថា អ្វីដែលគួរឱ្យខ្លាចបំផុតគឺព័ត៌មានក្លែងក្លាយ អុជអាល ដែលនាំទៅដល់សង្គ្រាមរវាងប្រទេសទាំងពីរ ក៏ដូចជាការសំអុកជាតិសាសន៍ ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ដែលទាញយកទំនាក់ទំនងសហប្រតិបត្តិការល្អ។
សម្តេចបញ្ជាក់ថា៖«ពិតមែនហើយព្រឹត្តិការណ៍ដែលគួរឱ្យសោកស្តាយ ដែលបានកើតឡើងនៅក្នុងពេលវេលាដែលមានយុទ្ធជនយើងមរណភាព ពលីកម្មដោយសារការបាញ់ប្រហារក្នុងការវាយឆ្មក់ ដោយសារទាហានម្ខាងទៀត វាជារឿងដែលគួរត្រូវចៀសវាង។ ប៉ុន្តេរឿងនេះ ខ្ញុំគួរតែត្រូវបញ្ជាក់បន្តិច ការចល័តកម្លាំងទៅតាមព្រំដែន ការចល័តកម្លាំងទ័ព និងអាវុធធន់ធ្ងន់ទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគឺជាត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ» ។

«គឺយើងមានសិទ្ធិការពារខ្លួន យើងមិនយកអាវុធយុទ្ធភណ្ឌដែលកំពុងតែបញ្ជូនឡើង ដែលបានទៅដល់គោលដៅ និងជិតដល់គោលដៅ ដើម្បីទៅវៃប្រហារទៅកាន់ប្រទេសថៃនោះទេ ប៉ុន្តែសូមបញ្ជាក់ថា យើងត្រូវតែត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់បំផុត។ ព្រោះថារឿងនេះ វាជាបទពិសោធដែលបានកើតឡើងឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១ ដែលខ្ញុំចង់យកបញ្ហានេះ ជម្រាបជូនបងប្អូននៅទីនេះ ក៏ដូចជាជនរួមជាតិ ហើយក៏ជាការជូនសារទៅដល់សមភាគីរបស់យើង គឺព្រះរាជាណាចក្រថៃ»។
បើតាមសម្តេចតេជោ ប៉ាន់ស្មានថា ការវាយឆ្មក់ពីទាហានថៃវាយប្រហារមកលើទាហានកម្ពុជាលើកនេះ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្រ្តីថៃ ឬក្រសួងការពារជាតិថៃ នោះទេ គឺអាចជាទង្វើរបស់បុគ្គល ឬអង្គភាពណាមួយ ។
សម្តេចថ្លែងថា៖«អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺ វាហាក់ដូចជាបានកើតឡើងដោយបុគ្គល ឬអង្គភាពនៅខាងក្រោម ដែលធ្វើរឿងនេះ។ បើសិនរឿងនេះជាគោលការណ៍របស់រដ្ឋាភិបាល ប្រហែលជាកម្លាំងនេះមិនត្រូវបានដកទេ។ អ៊ីចឹង វាច្បាស់ណាស់ថា មិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃ ឬក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំងមូលទេ ប៉ុន្តែអាចចេញមកពីអង្គភាពតែប៉ុណ្ណោះ នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំតែប៉ុណ្ណោះ វាខុសគ្នាទៅនឹងព្រឹត្តិការណ៍ឆ្នាំ ២០០៨៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ