ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថាសម្ភារៈសឹកកម្ពុជាសម្រាប់ត្រៀមក្នុងយថាហេតុណាមួយនៃសង្គ្រាមមិនមែនមានត្រឹមអ្វីដែលបានឃើញលើបណ្ដាញសង្គមទេ។ សម្ដេចលើកឡើងបែបនេះក្នុងពេលជួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជាង១ពាន់៦រយនាក់ នៅទីក្រុងតូក្យូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា៖ «ការត្រៀមលក្ខណៈរបស់យើ់ង។ អាធ្លាយរូបប៉ុន្មាននេះវាគ្រាន់តែធ្លាយទេខ្ញុំគ្រាន់តែប្រាប់វាមិនមែនមានតែប៉ុនហ្នឹងទេ។ ការលាក់ការណ៍កងទ័ពគេមិនដែលឱ្យធ្លាយទេ ព្រោះថាតែត្រៀមហើយគឺវ៉ៃយកឈ្នះហើយ»។
សម្ដេចថាឧបករណ៍ សម្ភារៈគឺកត្តាមួយតែអ្វីដែលសំខាន់គឺឆន្ទៈរបស់ទាហានកម្ពុជាដោយសម្ដេចសំណូមពរដល់ពលរដ្ឋខ្មែរសាមគ្គីជាធ្លុងមួយក្នុងស្ថានភាពបច្ចុប្បន្ន ខណៈមិនត្រូវថតបង្ហោះនូវសម្ភារៈសឹកដែលបានដាក់នៅត្រៀមនៅជួរមុខនោះទេ។

បើតាមការបង្ហើបពីនាយករដ្ឋមន្ត្រីកម្ពុជាក៏មានអាវុធដែលប្រើ GPS ចាប់ទីតាំងបាញ់ផងដែរ ខណៈកម្ពុជានឹងបញ្ជៀសសង្គ្រាមមិនឱ្យកើតមានឱ្យបានខ្ពស់បំផុតតែបើគេបង្ខំជៀសមិនបាន គឺត្រូវតែវ៉ៃហើយបើវ៉ៃហើយគឺវ៉ៃឱ្យឈ្នះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


