នយោបាយ
សម្ដេចតេជោ៖ «ផែនទីចោរ» ដែលឈ្លានពានយើងកាលពីឆ្នាំ២០០៨មិនគប្បីប្រើទៀតទេ
ប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗតបទៅនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសម្ដេចទទួលដំណឹងថាថៃចង់ប្រើផែនទី១លើ៥០ពាន់លើការវាស់វែងព្រំដែនដោយចិត្តឯង ដោយសម្ដេចចាត់ទុកថាជាការប្រមាទ និងបោកបញ្ឆោតដ៏ទុច្ចរិត។ សម្ដេចតេជោបញ្ជាក់ថាព្រំដែនកម្ពុជា-ថៃត្រូវបើសន្និសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤-១៩០៧។

ថ្លែងក្នុងប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថាបានបញ្ជាក់ការប្រើប្រាស់ផែនទីដោយចិត្តឯងរបស់ថៃគឺជាការប្រឆាំងឯករាជ្យរបស់កម្ពុជា ហើយ«ផែនទីចោរ»នេះមិនគួរត្រូវប្រើម្ដងទៀតទេ។
សម្ដេចថា៖ «អ្នកមិនអាចនឹងគូរផែនទីផ្ដេសផ្ដាសហើយបំពានលើអធិបតេយ្យរបស់យើង យើងគ្រាន់តែធ្វើការដាស់តឿនចំពោះអ្នកប៉ុណ្ណោះ។ ចំពោះមុខប្រជាជាតិរបស់យើងៗមានតម្លាភាពចំពោះការប្រើប្រាស់ផែនទី។ ផែនទីចោរដែលឈ្លានពានយើងកាលពីឆ្នាំ២០០៨គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ! យើងសូមប្រាប់អ្នកឱ្យបានដឹង»។
ជាព័ត៌មានចុងក្រោយដែលសម្ដេចតេជោទទួលបានគឺទាហានថៃបានជីកលេណដ្ឋាននៅទីតាំងជួរមុខរបស់គេ សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំមានការស្លន់ស្លោ និងបន្តតាមដានពីស្ថានការណ៍ព្រំដែនបន្តទៀតដែរ។ សម្ដេចលើកទឹកចិត្តឱ្យបង្កើតមូលនិធិទ្រទ្រង់ជួរមុខដើម្បីបង្ហាញពីគាំទ្រ និងលើកទឹកចិត្តពីពលរដ្ឋជូនដល់កងទ័ពជួរមុខរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា ដែលថែបានឆ្មក់ចូលបាញ់ទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅ ខណៈកម្ពុជាទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លាប់របស់ទាហានកម្ពុជា និងថាយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


