ព័ត៌មានជាតិ
លទ្ធផលសមាជរដ្ឋសភា ព្រឹទ្ធសភា បានទទួលយកការបកស្រាយ និងគាំទ្រលើរដ្ឋាភិបាល
សមាជរដ្ឋសភា ព្រឹទ្ធសភា បានបញ្ចប់ទៅនៅយប់ថ្ងៃទី៣ ខែមិថុនា ដោយបានអនុម័តសេចក្ដីសម្រេចចំនួន៣ទាក់ទងនឹងប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។ សេចក្ដីសម្រេចនេះមានន័យថា ជាការគាំទ្រ និងជំរុញការអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តន៍វិស័យទាំង៣ខាងលើ។

អគ្គលេខាធិការព្រឹទ្ធសភាលោក ឡាយ សំកុល បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់សមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីយប់ថ្ងៃទី៣ ខែមិថុនា នៅវិមានរដ្ឋសភាថា តាមរយៈក្ដីសម្រេចទាំងបីនោះមានន័យរួមថា អង្គសមាជគាំទ្រទាំងស្រុងដល់គោលនយោបាយរបស់រដ្ឋាភិបាល ដោយចាត់ទុកជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវដោយលើកទឹកចិត្តដល់រដ្ឋាភិបាលបន្តអនុវត្តន៍ផែនការ សកម្មភាព ស្វែងរកដំណោះស្រាយបំពេញតម្រូវការបន្ថែមទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រដល់រដ្ឋាភិបាលក្នុងការអនុវត្តន៍ការងារលើវិស័យទាំង៣នេះដែរ។

ក្នុងសមាជរយៈពេល២ថ្ងៃនេះមានសមាជិករដ្ឋសភា និងព្រឹទ្ធសភា ចំនួន៦០រូបបានឡើងថ្លែងមតិយោបល់ កង្វល់ និងអនុសាសន៍ និងត្រូវបាននាយករដ្ឋមន្រ្តី ព្រមទាំងតំណាងរដ្ឋាភិបាលបកស្រាយផងដែរ។
បន្ថែមលើនេះអគ្គលេខាធិការរងរដ្ឋសភាលោក កែវ ពិសិដ្ឋ បញ្ជាក់ថា កង្វល់និងអនុសាសន៍ទាំងនេះគ្រាន់តែជាចំណុចដែលរដ្ឋាភិបាលបានដាក់ចូលក្នុងគោលនយោបាយសកម្មភាព និងបានប្ដេជ្ញារួចហើយទើបសមាជចេញសេចក្ដីសម្រេចដែលមានលក្ខណៈជាការគាំទ្រ មិនមែនជាការការសម្រេចបង្គាប់បញ្ជានោះទេ។
លោកថា៖ «ត្រូវការការសហការជំរុញគ្នា! មិនមែនជាការចាប់បង្ខំគ្រប់តែរឿងត្រូវចាប់បង្ខំ ហើយបើ១០០រឿងយើងទៅដាក់ចេញនូវសេចក្ដីសម្រេចឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតូចៗហ្នឹងទាំង១០០ក៏អត់បានដែរ។ អ៊ីចឹងក្ដីសម្រេចគឺមានលក្ខណៈទូលំទូលាយដែលមានភាពបត់បែនក្នុងការអនុវត្តឱ្យបានជោគជ័យ»។

គួរឱ្យដឹងផងដែរថាសមាជរដ្ឋសភា ព្រឹទ្ធសភា លើកដំបូងនៅកម្ពុជាបានរៀបចំរយៈពេល២ថ្ងៃ នៅវិមានរដ្ឋសភា ភ្នំពេញ ដោយតំណាងរាស្ត្របានសួរដេញដាល លើកកង្វល់ និងផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលឱ្យបកស្រាយ និងទទួលយកទៅដោះស្រាយផងដែរ។ សេចក្ដីសម្រេចរបស់អង្គសមាជទាំង៣ប្រធានបទបានក្លាយជាឯកសារគតិយុត្តិមានតម្លៃខ្ពស់បំផុត ដែលនឹងក្លាយជាត្រីវិស័យគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាល អនុវត្តកម្មវិធីនយោបាយកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើឧត្តមផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស