ព័ត៌មានជាតិ
សភាសម្រេចយកថ្ងៃទី២ និងទី៣ មិថុនា រៀបចំសមាជ ដោយពិភាក្សាលើបញ្ហាជាតិចំនួន៣
សភាបានសម្រេចរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីពិភាក្សាលើបញ្ហាជាតិធំៗចំនួន៣។ ការសម្រេចនេះគឺបានធ្វើឡើងដោយគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំជាលើកទី២ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ ដោយបានអនុម័តកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តមតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៣។
របៀបវារៈទាំង៣ ដែលសមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងលើកយកមកពិភាក្សា និងអនុម័ត រួមមាន៖១. ការពិភាក្សា និងអនុម័តប្រធានបទប្រព័ន្ធគាំពារសង្គម។ ២. ការពិភាក្សា និងអនុម័តប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣. ការពិភាក្សា និងអនុម័តប្រធានបទវិស័យកសិកម្ម។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជ នាព្រឹកថ្ងៃនេះ ក៏បានអនុម័តសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប មានលោក ឃុត ចាន់ដារ៉ា លោក សេង ញ៉ក់ លោក ម៉ាន់ ឈឿន និងលោក ឈើយ ចាន់ណា។
យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាការប្រជុំរួមគ្នារបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀតដែលគណៈកម្មការធិការសមាជ យល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ។

និយាយចំពោះសមាជព្រឹទ្ធសភា និងរដ្ឋសភា នាពេលខាងមុខនេះ ជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនលើសលប់លើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃខែកក្កដាឆ្នាំ២០២៣កន្លងនេះ។
ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ តាមរយៈប្រធានបទទាំង៣ ដែលនឹងត្រូវលើកមកពិភាក្សាក្នុងសមាជនេះ ត្រូវបានសង្ឃឹមថា នឹងជំរុញបន្ថែមទៀតនូវឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


