Connect with us

ព័ត៌មានជាតិ

សមាជរដ្ឋសភា-ព្រឹទ្ធសភាជាលើក​ទី១នៅ​កម្ពុជា​ត្រូវបានរៀបចំប្រជុំនៅព្រឹកនេះ

បានផុស

នៅ

សមាជរដ្ឋសភា និង​ព្រឹទ្ធសភា​លើក​ទី១ ត្រូវ​បាន​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃច័ន្ទ ទី២ ខែ​មិថុនា ឆ្នាំ២០២៥នេះ ក្រោម​អធិបតី ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន និង​មាន​សមាជិក​ចូល​រួមសរុប១៨២រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីសមាជជាលើក​ទី១​នេះ​នឹង​ពិភាក្សា​លើ​កិច្ចការ​ចំនួន​៣​រួម​មាន​ប្រព័ន្ធ​ការពារ​សង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​កសិកម្ម។

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស​ជាតិក្នុងករណីចាំបាច់។

បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភានឹងមាន​ចេញសេចក្ដីសម្រេចមួយដែលមានតម្លៃជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ចផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម