ព័ត៌មានជាតិ
សម្តេចតេជោ ចាត់ទុកសមាជរដ្ឋសភា-ព្រឹទ្ធសភា ជាជោគជ័យដ៏ត្រចះត្រចង់ដោះស្រាយបញ្ហាធំៗរបស់ជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានចាត់ទុកសមាជរវាងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ជាលើកដំបូង គឺជាជោគជ័យដ៏ត្រចេះត្រចង់ ដែលបានបង្ហាញឱ្យឃើញពីការរួបរួមគ្នា សាមគ្គីជាតិ ក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ។

ថ្លែងបិទកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី នាថ្ងៃទី ៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងសមាជលើកនេះ យើងបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ ដែលបានបង្ហាញឱ្យឃើញពីការរួមគ្នា ក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ ។ សម្តេចតេជោ ថ្លែងថា៖«សមាជរបស់យើងរំលេចអំពីរូបភាព និងខ្លឹមសារផង ហើយអ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែជាសាក្សី នៃការលើកឡើងផ្តល់មតិ ស្តាប់មតិ និងការបំភ្លឺ»។
សម្តេចតេជោ សង្ឃឹមថា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ នឹងបានឃើញអំពីទស្សនៈ មតិយោបល់ទាំងឡាយ ទាំងផ្នែកនីតិបញ្ញត្តិ នីតិប្រតិបត្តិ ដែលមានការឆ្លើងឆ្លើយគ្នា ទាក់ទងនឹងបញ្ហាធំរបស់ប្រទេសជាតិ រួមមាន ប្រព័ន្ធការគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបញ្ហាកសិកម្ម។

ក្នុងនាមជាប្រធានសមាជ សម្តេចតេជោ សូមអរគុណដល់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកនៃរាជរដ្ឋាភិបាល ក៏ដូចជាតំណាងគណបក្សនយោបាយនានា ដែលបានអញ្ជើញចូលរួមក្នុងឱកាសសមាជលើកដំបូងនេះ។ សម្តេចតេជោ ក៏ថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានជ្រាបក្នុងរយៈពេល២ថ្ងៃ ព្រោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋនឹងអាចយល់ដឹងកាន់តែច្បាស់។ សម្តេចថ្លែងថា៖« ព្រោះយើងចង់ឱ្យប្រជាពលរដ្ឋបានដឹង នូវអ្វីដែលជាការគិតគូររបស់រាជរដ្ឋាភិបាល និងអ្វីដែលជាគិតគូររបស់អង្គនីតិបញ្ញត្តិ ដែលជាការគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងសកម្មភាពរបស់រាជរដ្ឋាភិបាល »។
សមាជពីរថ្ងៃបានកន្លងផុត ជាមួយនឹងការសប្បាយរីករាយ ហើយក៏មានការលើកឡើងថា គួរធ្វើសមាជ ប្រចាំឆ្នាំដើម្បីជួបជុំ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្តេចតេជោ បញ្ជាក់ថា យើងនឹងពិភាក្សាគ្នានៅពេលក្រោយទៀត ព្រោះបញ្ហាទាំងឡាយដែលសុទ្ធតែជាបញ្ហាធំៗ ត្រូវបានដោះស្រាយហើយ។

គួរជម្រាប សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ត្រូវបានរៀបចំឡើងពីរថ្ងៃ ចាប់ពីថ្ងៃទី ០២-០៣ ខែមិថុនា ឆ្នាំ ២០២៥ ដើម្បីពិភាក្សារបៀបវារៈចំនួនបី គឺ ប្រព័ន្ធការគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបញ្ហាកសិកម្ម។ លើសពីរបៀបវារៈដែលបានគ្រោងទុក ក្នុងសមាជនោះ ក៏បានពិភាក្សាពីជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្រេចថា នឹងលើកយកបញ្ហា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមរយៈសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ បានគាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាខាងលើទៅតុលាការយុត្តិធម៌អន្តរជាតិ។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


