Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​បញ្ចប់​គោលនយោបាយ​​កូន​ពីរ​ ក្រោយ​អត្រា​កំណើត​ធ្លាក់​ចុះ និង​​ចំនួន​មនុស្ស​ចាស់​កើន​ឡើង

បានផុស

នៅ

វៀតណាម បានលុបចោលជាផ្លូវការនូវគោលនយោបាយកូនពីរជាយូរមកហើយរបស់ខ្លួន ដែលត្រូវបានដាក់ឱ្យអនុវត្ត​ជាលើកដំបូងក្នុងឆ្នាំ១៩៨៨ ដោយសារប្រទេស​អាស៊ាន​មួយ​នេះប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាកំណើត និងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ​​ប្រជាជនវ័យចំណាស់។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNA នៅថ្ងៃទី៤ ខែមិថុនា ឥឡូវនេះ គ្រួសារនៅវៀតណាមនឹងមានសេរីភាពក្នុងការសម្រេចចិត្តថាតើពួកគេចង់បានកូនប៉ុន្មាននាក់ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរនិន្នាការនៃការមានកូនដែលកំពុងធ្លាក់ចុះ។

អត្រានៃការមានកូនសរុបរបស់ប្រទេសវៀតណាមបានធ្លាក់ចុះមកនៅត្រឹម ១.៩១នាក់ក្នុងស្រ្តីម្នាក់ក្នុងឆ្នាំ២០២៣ ដោយការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងតំបន់ទីក្រុងធំៗ ដូចជា ហាណូយ និងហូជីមិញ ដោយសារការកើនឡើងតម្លៃរស់នៅ។ គ្រួសារជាច្រើនមានកង្វល់ផ្នែកហិរញ្ញវត្ថុ ទើបពន្យារពេលយកកូន ឬជៀសវាងពីភាពធ្វើជាឪពុកម្តាយ។

មន្ត្រីសុខាភិបាលព្រមានថា អត្រាកំណើតរបស់វៀតណាមធ្លាក់ចុះអាចបង្កបញ្ហាធ្ងន់ធ្ងរដល់អនាគតរបស់ប្រទេស ដូចជាកម្មករតិចជាងមុន និង​​ចំនួនប្រជាជនវ័យចំណាស់​​កាន់​តែ​កើន​ឡើង។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Lien Huong បាននិយាយថា វៀតណាម​ចាំបាច់ត្រូវបញ្ឈប់ការផ្តោតតែលើការកំណត់ទំហំគ្រួសារ ហើយជំនួសមកវិញគិតអំពីវិធីជួយដល់ប្រជាជនដែលមានសុខភាពល្អ និងមានតុល្យភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែង។

(រូបភាព៖ Reuters)

វៀតណាមក៏កំពុងដោះស្រាយបញ្ហាដែលអូសបន្លាយយូរមកហើយ ដែលក្មេងប្រុសកើតមកច្រើនជាងក្មេងស្រី ភាគច្រើនដោយសារតែវប្បធម៌ចូលចិត្តកូនប្រុស។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានស្នើឱ្យបង្កើនការផាកពិន័យចំពោះគ្លីនិកដែលជួយឪពុកម្តាយជ្រើសរើសភេទរបស់កូន ដែលជាទង្វើខុសច្បាប់។

ដូចប្រទេសចិនដែលបានបញ្ចប់គោលនយោបាយមានកូនតែមួយនៅឆ្នាំ​២០១៦ វៀតណាមនៅតែធ្លាក់ចុះអត្រាកំណើត បើទោះបីជាបន្ទាប់ពីបញ្ចប់​ការ​កំណត់មានកូនពីរនាក់ក៏ដោយ។ លុះត្រាតែរដ្ឋាភិបាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍កាន់តែប្រសើរ មិនដូច្នេះទេគ្រួសារជាច្រើនអាចនៅតែជ្រើសរើសមិនបង្កើតកូនបន្ថែមទៀតដដែល៕

(រូបភាព៖ VNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២៤ នាទីutes មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច៣២ នាទីutes មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម៤៥ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៥០ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម