Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញអាជ្ញាធរពាក់ព័ន្ធស្តារប្រឡាយ​ភូមម័រឲ្យបានលឿនដើម្បីរំដោះទឹកជំនន់នៅរដូវវស្សានេះ

បានផុស

នៅ

នាព្រឹកថ្ងៃទី៤ មិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យលូ ប្រឡាយ និងស្ថានីយបូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនបញ្ចៀសបាននូវការជនលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថានីយបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុនរហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុនគង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឲ្យដឹងថា ការចុះពិនិត្យមើលប្រឡាយ​លូខាងលើនេះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថានីយបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។ បន្ថែមពីនេះទៀត លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀតលោក ឃួង ស្រេង ក៏បានជំរុញឱ្យការសាងសង់ស្ថានីយលូប្រាំ និងស្ថានីយបឹងទំពុនឱ្យបានលឿន និងរួចរាល់នៅក្នុងខែ
កក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិចលង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោង ស្ថានីយលូប្រាំនឹងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយបឹងទំពុនថ្មីដែលសាងសង់បន្ថែម នឹងរួចរាល់ ហើយដាក់ឲ្យដំណើរការបាននៅថ្ងៃទី១៥ កក្កដានេះ។

នាព្រឹកដដែល លោកអភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសប់ជាមួយមហាវិថី ឈុន គង់ ដែលទីតាំងនេះ ក្រុមការងារបាននិងកំពុងតែសាងសង់ស្ពាន ដោយលោកអភិបាលបានណែនាំឲ្យការដ្ឋានកាយភក់ប្រឡាយឲ្យបានធំដើម្បីឲ្យទឹកហូរបានល្អ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម