ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដេីម្បីចីរភាព (TOKYO-SEADS)
លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដេីម្បីចីរភាព (TOKYO-SEADS) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងបន្ទាប់ពីកិច្ចប្រជុំកំពូលលេីកទី៣ នៃបណ្ដាញទីក្រុងសកលសម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ។

ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រី អភិបាល ក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី -ក្រុង នានា នៃបណ្ដាប្រទេស អាស៊ានបានធ្វេីបទបង្ហាញលេីប្រធានបទ ស្តីពី “វិធានការទប់ទល់នឹងខ្យល់ព្យុះទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ” សម្រាប់ទីក្រុងរបស់ខ្លួន។ ក្នុងនាមលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង វណ្ណៈ អភិបាលរងបានធ្វើបទបង្ហាញស្តីពី “ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចីរភាពនិងបរិយាប័ន្ន “។

លោកស្រីអ្នកនាំពាក្យ បានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ដេីម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន ) រួចមក លោកស្រីអភិបាលក្រុងតូក្យូបានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលេីសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុងនៃ ប្រទេសសមាជិក អាស៊ានដេីម្បីចីរភាពTokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់ គឺ “វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុងដេីម្បីបង្កើត ទីក្រុងប្រកបដោយភាពធន់និងចីរភាព”។

មុននឹងបញ្ចប់ លោកស្រីអភិបាលក្រុងតូក្យូ ក៏បានជម្រាបជូនអំពីកម្មវិធីនៃកិច្ចប្រជុំមន្ត្រីបច្ចេកទេស ជាន់ខ្ពស់របស់ G-NETS គ្រោងនឹងរៀបចំធ្វើឡើងនៅខែ ឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយលោកស្រីអភិបាលក្រុងបានអញ្ជើញលោក លោកស្រីអភិបាលរាជធានី -ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ចូលរួមក្នុងប្រជុំដ៏មានសារ:សំខាន់ទាំងនោះបន្តទៀត៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


